About Me

header ads

រថយន្តបែនដឹកដីបើកបុកគាបជាប់គ្នាជាមួយរថយន្តកុងតឺន័រសំណាងល្អគ្មានអ្នកគ្រោះថ្នាក់

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿងបើកបរក្នុងល្បឿនលឿនហើយបានវាក់ជាមួយរថយន្តកុងតឺន័រ១គ្រឿងបើកបេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះហើយជាន់ហ្វ្រាំងអត់សុីក៏បានបុកកៀរគាបជាប់គ្នាស្ទើរតែធ្លាក់ចូលទៅក្នុងប្រឡាយ ហើយសំណាងល្អមិនបានបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះឈ្នះ មុខវិទ្យាស្ថានពហុបច្ចេកទេសភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបែនដឹកដីខាងលើម៉ាកពណ៍ខ្មៅពាក់ស្លាកលេខព្រះសីហនុ3A-5956 បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់ ចំណែករថយន្តកុងតឺន័រពណ៍លឿងពាក់ស្លាកលេខព្រះសីហនុ3A-3703 បើកបរដោយបុរស មិនស្គាល់ឈ្មោះដូចគ្នាដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបែនដឹកដីខាងលើបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់ជាមួយរថយន្តកុងតឺន័រដែលបើកចេញពីផ្លូវលំឡើងមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតឡើងលើមហាវិថីនោះដែរក្នុងបំណងបត់ស្ដាំ។ខណៈនោះរថយន្តបែនដឹកដីជាន់ហ្រ្វាំងមនជាប់ក៏បានបុកៀរគាបជាប់គ្នាតែម្ដង ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានអ្នករងគ្រោះឡើយ ហើយក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំង២គ្រឿងបានជជែកយកតែត្រូវរៀងៗខ្លួន។ចំណែកនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅសម្រួលមិនឲ្យមានការកកស្ទះព្រមទាំងរាយការណ៍ឲ្យកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យចុះទៅធ្វើការវាស់វែងចាត់ការតាមច្បាប់៕