About Me

header ads

ជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងតាមចាប់ខ្លួនមកផ្តន្ទាទោស

បាត់ដំបងៈ ក្រុមចោរលួចមានស្ថានទម្ងន់ទោស(វាយប្លន់យកម៉ូតូ) ដែលមានបក្សពួកត្រូវបានសមត្ថកិច្ចនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងស្រាវជ្រាវបំបែក សំ ណុំរឿង ដោយធ្វើការឃាត់ ខ្លួនជនស័ង្សយ ចំនួន ០២ នាក់ក្រោយលួចយកទៅបាន០៤ថ្ងៃ   ។

ក្នុងរបាយការរបស់នគរបាលជុំនាញថា ករណីអំពើលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកម៉ូតូ) មួយករណីនេះបានកើតឡើងនៅចំណុចក្រុមទី០២ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង កាលពីថ្ងៃទី០៨មករា២០២០ក្នុងខណៈជនរង គ្រោះឈ្មោះ សៀក សីលា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ ១២៥ ព៌ណខ្មៅ សេរីឆ្នាំ២០១៩ មានស្លាកលេខ 1AE -9953 ទៅមើលគោនៅ ចំណុចកើត ហេតុខាងលើក៏ត្រូវបានជនសង័្សយ មានគ្នាចំនួន ០២ នាក់ ភេទប្រុស បានធ្វើសកម្មភាពវាយមកលើជនរងគ្រោះ ដោយប្រើប្រាស់ (មួកសុវត្ថិភាពវាយ) និងប្រើប្រាស់ទួណឺវីស ចុងស្រួច ប៉ុនប៉ុងចាក់ផង ហើយប្លន់យក ម៉ូតូរបស់ជនរងគ្រោះរួចជិះគេចទៅបាត់ ។ 

ផ្តើមចេញពីករណីដូចខាងលើ និងមានការចង្អុល បង្ហា ញដឹកនាំ របស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំធ្វើការស្រាវជ្រាវដោយប្រើប្រាស់កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់មានលោកវរសេនីយ៍ឯក អូន ហ្វៃ ជានាយ ការិយាល័យ និងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យ រួមសហការណ៍ជា មួយកម្លាំងនគរ បាលនៃអធិការដ្ឋាន នគរបាលស្រុកបាណន់ដែលមានលោក វរសេ នីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុក រួមដោយសមត្ថកិច្ចនគរបាលក្នុងភូមិសាស្រ្តក្រុង ស្រុកពាក់ព័ន្ធ រហូតដល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ១៥នាទី សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគ របាលខេត្តបាត់ ដំបង បានឈានដល់ការឃាត់ខ្លួនជន សង័្សយចំនួន ០២នាក់ ដែលពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយ (វាយប្លន់យកម៉ូតូ)
កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២០ នៅចំណុចកើត ហេតុខាងលើ ដែលក្នុងនោះគឺ៖
១- ឈ្មោះ  ស៊ន ឆានុន ហៅ លៀន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំកំពង់ ល្ពៅស្រុកសំឡូត ខេត្តបាត់ដំបង ( ជាអ្នកធ្វើសកម្មភាពផ្ទាល់ )
២- ឈ្មោះ ឌី សុ វណ្ណនេត ភេទប្រុស អាយុ ១៨ ឆ្នាំមានទីលំនៅភូមិឥណជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។  ( ជាអ្នករួមគំនិតនិងផ្ដល់មធ្យោបាយ )
-ជាមួយនេះសមត្ថកិច្ចនគរបាលបានធ្វើការដក ហូត វត្ថុតាងរួមមាន៖
១-ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ មានស្លាកលេខ 1AE - 9953 ដែលជនសង័្សយដោះ ចេញក្រោយពេលធ្វើសកម្មភាពរួច ( ជាម៉ូតូរបស់ជនរងគ្រោះ )
២- ម៉ូតូម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2020 ពាក់ស្លា កលេខបាត់ដំបង1 AH 3132 (ជាម៉ូតូជិះធ្វើសកម្មភាពប្លន់)

លោកឧត្តមសេ នីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ស្នងការនគរបាលខេត្ត បាត់ដំបង លោកបានដឹកនាំកម្លាំងក្នុងផែនធ្វើការស្រា វជ្រាវករណីនេះរហូ តឈានដល់ការឃា ត់ខ្លួនជនសង័្សយបាន ។

 នៅចំពោះមុខ សមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារ ភាពថា ដោយសារខ្លួនអត់ប្រាក់ចាយវាយ ក៏ផ្តើមគំនិតចេញធ្វើសកម្មភាព (ប្លន់យកម៉ូតូ) តែម្តងដោយ កំណត់គោលដៅទៅលើក្រុមយុវជន ដែលប្រើប្រាស់ម៉ូតូថ្មីៗហើយធ្វើដំណើរទៅ ទីកន្លែងស្ងាត់ឆ្ងាយពីទីប្រជុំជននោះខ្លួនធ្វើសកម្មភាពតែម្តង  ។

នៅពេលនេះសម ត្ថកិច្ចនគរបាលកំពុ ងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកជាជនដៃដល់ម្នាក់ទៀត ដែលកំពុងគេចខ្លួន ហើយជនសង័្សយទាំងពីរនេះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕