About Me

header ads

រន្ធត់!ណាស់ផ្ទុះធុងហ្គាស់បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល: មនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ដោយសារផ្ទុះធុងហ្គាស់ ហេតុការណ៏ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅថ្ងៃ ព្រហស្បតិ៍ ថ្ងៃ ទី ០៩ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង១១:00 នាទីនៅចំណុចផ្ទះបញ្ចូលហ្គាស ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បើតាមលោកវរសេនីយ៍ឯក  អុល ប៊ុណ្ណា  ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា មានករណីអគ្គីភ័យ (ផ្ទុះធុងហ្គាស់) នឹងបណ្ដាលឲ្យរបួសធ្ងន់០១នាក់ និងស្លាប់០១នាក់ (ប្រុស) ជនរងគ្រោះឈ្មោះណែម សុកុល ភេទប្រុស អាយុ៣៥ ឆ្នាំ របួសធ្ងន់ និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុស អាយុ ៤ឆ្នាំស្លាប់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ លោក ស្នងការរងបានបន្តថា សម្ភារៈខូចខាតរួមមាន ឆេះផ្ទះ ០១ខ្នង ទំហំ៤មx៥ម ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី។ លោកស្នងការ រងបន្តទៀតថា មូលហេតុបណ្ដាលមកពីធ្លាយធុងហ្គាស់។ ក្រោយពីកើតហេតុមានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋបានជួយអន្តរាគមន៍មិនបណ្តាលរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាងឡើយ៕