About Me

header ads

ក្មេងស្រី២នាក់ជិះម៉ូតូជែងរថយន្តដឹកដីបុកជាមួយរថយន្តដឹកសិស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ក្មេងស្រីម្នាក់បានស្លាប់និងប្អូនស្រីបង្កើតរបស់នាងម្នាក់ទៀតរង របួសធ្ងន់ខណៈអ្នកទាំង២ជិះម៉ូតូ១គ្រភងឌុបគ្នាជែងរថយន្តដឹកដី១គ្រឿងដែលបើកបរនៅខាងមុខរួចក៏ជ្រុលទៅបុកជាមួយរថយន្តសាំងយ៉ុងដឹកសិស្សពេញទំហឹងតែម្ដង បន្ទាប់មកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិព្រែករទាំង សង្កាត់ព្រែកំពឹសខណ្ឌដង្កោ ។

ក្មេងស្រីដែលស្លាប់នោះឈ្មោះចន អេលីហ្សាបេត៍ អាយុ១៥ឆ្នាំជាសិស្ស និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះចន ហ្គោសដាមាល អាយុ១៤ឆ្នាំ ជាសិស្សក្មេងស្រីទាំង២នាក់គឺជាបងប្អូនបង្កើតនិងគ្នា មានទីលំនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ជិះម៉ូតូម៉ាកស្មាស់វីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1CV-9295 ចំណែករថយន្តដឹកសិស្សម៉ាកសាំយ៉ុងពណ៍ពាក់ស្លាកលេខភ្នំពេញ2AK-7543 អ្នកបើកបររត់គេចខ្លួនបាត់។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅសាលារៀន ដោយបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហលយបានជែងរយន្តដឹកដី១គ្រឿងដែលបើកបរស្របទិសគ្នា រួចក៏ជ្រុកទៅបុកជាមួយរថយន្តសាំយ៉ុងដឹកសិស្សដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាស់គ្នាពីកើតទៅលិចពេញទំហឹងតែម្ដង។ខណៈនោះបណ្ដាលឲ្យក្មេងស្រីអ្នកជិះម៉ូតូនោះស្លាប់ម្នាក់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះទៅវាស់វែងចាត់ការតាមច្បាប់៕