About Me

header ads

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទចែកចាយគ្រឿងញៀន

ខេត្តស្វាយរៀង៖សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានជនបទមួយកន្លែងចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់ធំ។

ការចុះបង្ក្រាបនេះកើតឡើងកាលពីវេលាម៉ោង១០និត៣០នាទីព្រឹកថ្ងែទី៣០ខែមករាឆ្នាំ២០២០នៅចំណុចភូមិបែកចានឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀង។

បើតាមមន្ត្រីនគបាលប៉ុស្ត៍រដ្ឋបាលឃុំរមាំងថ្កោលបានឲ្យដឹងថា ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរៈសេនីយ៍ឯក.កានកេន នាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តស្វាយរៀងបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលបានឆែកឆេឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះទេព ភារម្យ ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិបែកចានឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀង។

ហើយវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
១.ម្សៅក្រាមពណ៍សរសង្ស័យជាគ្រឿងញៀន១កញ្ចក់ធំ។
២.ទូរស័ព្ទដៃចំនួន0២គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត ៕