About Me

header ads

រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទបុករះម៉ូតូ៣គ្រឿងកង់១គ្រឿង

កំពង់ឆ្នាំង:យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរបួសធ្ងន់និងស្រាលនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករៈម៉ូតូ៣គ្រឿង និងកង់១គ្រឿងបន្តគា្ន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ម្សិលមិញខណៈដែលសិស្សកំពុងតែសម្រុកចេញពីសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្រាប់តែមានរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បានបុករះម៉ូតូនិងកង់ជាច្រើនគ្រឿង បណ្ដាលឲ្យ សិស្សនិងគ្រូរងរបួសធ្ងន់និងស្រាលផងដែរ  ចំណែកអ្នកបើកបររថយន្តបង្ករក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងតាមផ្លូវច្បាប់ផងដែរ ។ សមត្ថកិច្ចនគរបាលចរាចរណ៌ ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា៖  មុនពេលកើតហេតុ  ខណៈដែលគ្រូនិងសិស្ស កំពុងចេញពីសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ដោយខ្លះកំពុងឆ្លងថ្នល់ជាតិលេខ៥ និងខ្លះទៀតបំរុងនឹងឆ្លង ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក NISSAN  NAVARA  មួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ  2 .7436  បើកបរដោយ បុរសម្នាក់ឈ្មោះ  លីហួត  មានឋានន្តរសក្តិ អនុសេនីយ៍ឯក នៅអង្គភាពកងវិស្វកម្មក្រសួងការពារជាតិ   បានបើកល្បឿនលឿន ក្នុងដំណើរពីត្បូងមកជើង ហើយក៍បានជ្រុលទៅបុកនិង ម៉ូតូម៉ាកវ៉េវ មួយគ្រឿង ដែលកំពុងឆ្លងថ្នល់ រួចរថយន្ត ជ្រុលល្បឿន ទៅមុខចម្ងាយប្រមាណ៥០ម៉ែត្រទៀត ក៍បានជ្រុលទៅបុកកង់ ដែលជិៈដោយយុវតីម្នាក់  និងបានបន្ត ជ្រុលទៅបុកនិងម៉ូតូ២គ្រឿងទៀត ដែលជិៈដោយសិស្សនិងគ្រូ កំពុងតែឈប់ស្ងៀម បំរុងឆ្លងថ្នល់ បន្ទាប់មកទើបរថយន្តបានបុកឡើងលើខឿនផ្លូវ ទៅមុខលែង រួចតែម្តង ។






ក្រោយពេលកើតហេតុ គេឃើញគ្រូនិងសិស្សចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងនោះយុវតី ជិៈកង់រងរបួសធ្ងន់ធ្ងរ  ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ជាមួយគ្នានេះ គេឃើញ កង់យុវតីរងគ្រោះ ជាប់នៅពីក្រោមរថយន្ត ចំណែកម៉ូតូ២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាក ស្មាស់ពាក់ស្លាកលេខ ភ្នំពេញ 1D. 8858 និងម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.5409 បានរងការខូចខាតធ្ងន់នៅជាប់ពីមុខរថយន្ត រីឯ ម៉ូតូម៉ាកវេវ ដែលបុកមុនគេខូចខាតស្រាល ចំណែករថយន្តបង្ករបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំពោះមធ្យោបាយមានម៉ូតូ៣គ្រឿង កង់១គ្រឿង និងរថយន្តបង្ករត្រូវបានសមត្ថកិច្ចនគរបាល ដឹកយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកអ្នកបើកបររថយន្តបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនាំយកមក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ 2020 ដែរលោកវរៈសេនីយ៍ឯក ឈឹម សារុន នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាអ្នកបើកបរ រថយន្តបង្ករខាងលើ បាន កសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ បន្ទាប់ពីសាកសួរ និងវាស់ជាតិអាល់កុល ឃើញមានកំរិត ០,៨២  ដែលតាមផ្លូវច្បាប់ អ្នកបើកបរទាំងឡាយណា មានជាតិអាល់កុលកំរិតចាប់ពី០,៤០ឡើងគឺត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារ ចំណែក កំរិតក្រោម ០,៤០ចុះក្រោម ត្រូវផាកពិន័យតាមច្បាប់៕