About Me

header ads

រថយន្តកុងតឺន័របុករថយន្តព្រូសពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាដំណំ

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកគូថរថយន្ត Prius ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេងកែងនិងផ្លូវសេះស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាក ភ្នំពេញ 3C-2609 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនិងគូថរថយន្តមួយគ្រឿងម៉ាក Priusពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2B-5484 ដែលធ្វេីដំណេីរស្របទិសគ្នា ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្ករឲ្យនណាម្នាក់រងរបួសនោះទេ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទង ទៅជំនាញចរាចរណ៍ ចុះមកស្ទូចយករថយន្តទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់ ៕