About Me

header ads

ស្រ្តីវ័យក្មេងម្នាក់ធ្លាក់ពីលើម៉ូតូត្រូវរថយន្តបុក ស្លាប់នៅលើផ្លូវជាតិលេខ៣

ភ្នំពេញ៖ស្រ្តីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយ ខណៈដែលនាងជិះម៉ូតូ១គ្រឿងជាមួយបុរសម្នាក់ទៀតសុខៗបានធ្លាក់ពីលើម៉ូតូស្របពេលនោះរថយន្តម៉ាកព្រុស១គ្រឿងទៅដល់បានបុក ពេញទំហឹង បណ្ដាលឲ្យប៉ើងខ្ទាតជាង១០ម៉ែត្របោកក្បាលផ្ទប់ថ្នល់ស្លាមក្នុងថ្លុកឈាមគួរឲ្យសង្វេគ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្រ្តីរងគ្រោះខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយមានអាយុប្រហែល១៨ឆ្នាំ ពាក់អាវ ផ្កាពណ៍លឿង ស្លៀកខោខូវប៊យជើងខ្លីពណ៍ខៀវ និងមានកូនកាបូបដាក់ក្រេម ម្សៅ១ ។ចំណែករថយន្តបង្កត្រូវបានគេស្គាល់ម៉ាកតូយ៉ូតាព្រុសតាមរយៈសន្ទះការពារធុងទឹកដែលដាច់ជ្រុះធ្លាក់នៅកន្លែងកើតហេតុនិងរះវភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពផងដែរ ។

បើយោងលើរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ឃើញថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូ១គ្រឿងដោយមានបុរសម្នាក់ជាអ្នកឌុបដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានរឿងអ្វីទេស្រាប់តែនាងបានធ្លាក់ពីលើម៉ូតូ ហើយស្របពេលនោះរថយន្តព្រុសបាន បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបានទៅដល់ក៏បានបុកប៉ើងខ្ទាតជាង១០ម៉ែត្រនិងកិនបន្ថែម បណ្តាលឲ្យស្លាប់តែម្តង ។

បន្ទាប់មករថយន្តព្រុសបានដាច់សន្ទះការពារធុងទឹកជ្រុះនៅនឹងកន្លែងរួចបើកគេចទៅបាត់ស្រមោល ចំណែកបុរសអ្នកបើកម៉ូតូឌុបនាងរងគ្រោះបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដែរ។ក្រោយពេលកើតហេតុនគរបាលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុរួចដឹកយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណព្រមទាំងសាច់ញាតិរបស់នាង៕