About Me

header ads

ប្រជាកសិករចាប់ផ្តើមសម្រុកប្រមូលផលដំឡូងមី ខណ:តម្លៃឡើងខ្ពស់ជាងមុន ដើម្បីយកប្រាក់សងបំណុលធនាគារ


  ខេត្តប៉ៃលិន ៖ ចង់ ឬមិនចង់ ក៏កសិករ ត្រូវតែស្វែងរកកម្មករ ដើម្បីចូលទៅដកដំឡូងមីនៅក្នុ ងចម្ការរបស់ខ្លួន ដើម្បីដឹកលក់នៅតាមស្តង់នានាក្នុងក្រុង ខណ:អ្នកខ្លះ ដំឡូងមីរបស់ខ្លួន ដាំទើបតែបានប្រហែល១០ខែ ដោយសារជំពាក់បំណុលគេ ។ ម្យ៉ាងវិញទៀត ពេលឃើញតម្លៃទីផ្សារនាដើមឆ្នាំ២០២០នេះ មានការឡើងថ្លៃជាងមុនគួរសមដែរ ទើបរសៀលថ្ងៃទី២០ ខែមករានេះ ប្រជាកសិក រម្នាក់ ចាប់ផ្តើមសម្រុកដកដំឡូងមី ដឹកយកទៅលក់នៅក្នុងស្តង់ក្បែរចម្ការរបស់ខ្លួន យកប្រាក់សងបំណុលធនាគារ និង មីក្រូហិរញ្ញវត្ថុ ។ បន្ទាប់ពីប្រមូលផលរួច ពួកគេនឹងភ្ជួរដី ប្តូរដាំដំណាំពោតវិញម្តង ដើម្បីរក្សាដីរបស់ខ្លួនឱ្យនៅតែមានជីវជាតិល្អដដែល ។
  ប្រជាកសិករម្នាក់ ឈ្មោះ កាន ប៊ុនថន អាយុ២៦ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិ ន ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់មានដីចំនួន៣ហិកតា ដោយឆ្នាំនេះ គាត់បានដាំដំឡូងមីទាំងអស់ ក៏បានជួលកម្មករចូលប្រមូលផលជាបណ្តើរៗ ខណពេលកាលពីប៉ុន្មានថ្ងៃមុន ឃើញដំឡូ ងមីឡើងខ្ពស់រហូតដល់១គីឡូក្រាម២បាត(ប្រាក់ថៃ) គាត់ក៏បានជួលកម្មករឱ្យប្រមូលផលបានចំនួន២ហិកតា រួចមកហើយ សរុបបានចំនួន២៣តោន ។ លោកបន្តទៀតថា លុះបន្ទាប់ពីឃើញកសិករនាំគ្នាចូលទៅដក់ដឹកលក់ច្រើន ស្រាប់តែម្ចាស់ស្តង់ទំលាក់ថ្លៃ នៅត្រឹមតែ១គីឡូក្រាម១.៤ទៅ១.៥បាត(ប្រាក់ថៃ) ប៉ុណ្ណោះ ។ ប៉ុន្តែ លោកក៏ចាប់ផ្តើមផ្អាក រង់ចាំរហូតដល់ពេលនេះ ប៉ះចំពេលដែលម្ចាស់ស្តង់ដំឡូងមីគេទិញថ្លៃ ដោយ១គីឡូក្រាម លក់បាន២បាត (ប្រាក់ថៃ) ឃើញថា តម្លៃបែបនេះ អាចទទួលយកបាន ។ លោកបញ្ជាក់ថា ទិន្នផលដំឡូងមីឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ខណ:ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ហើយដាំជាច្រើនលើកច្រើនសារ ចំណាយដើមទុនអស់ច្រើន មើលទៅបន្ទាប់ពីប្រមូលផលរួច ប្រហែលជាសងជំពាក់បំណុលគេមិនគ្រប់នោះទេ ព្រោះលោកជំពាក់គេ រហូតដល់៣ពាន់ដុល្លារឯណោះ ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំក្រោយៗ ខាងលោកនឹងប្តូរទៅដាំដំណាំពោតវិញម្តង ដើម្បីឱ្យដីក្នុងចម្ការរបស់ខ្លួន មានជីវជាតិល្អប្រសើរឡើងវិញ ។
  លោកក៏សូមឱ្យអាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្តប៉ៃលិន ជួយរកទីផ្សារកសិផលជូនប្រជា ពលរដ្ឋផងដែរ ដោយពេលប្រមូលផលសូមកុំឱ្យក្រុមឈ្មួញនាំគ្នាទម្លាក់ថ្លៃ ដែលជាហេតុធ្វើឱ្យម្នាក់ៗ មានការលំបាក ខាតចុងខាតដើម ហើយសងបំណុលគេមិនគ្រប់នោះឡើយ ។ លើសពីនេះ ក៏សូម ឱ្យខាងមន្ទីរជំនាញ ចុះបង្រៀនដល់កសិករនៅតាមភូមិនានាឱ្យចេះផលិតកសិផលរបស់ខ្លួន ទទួល បានផលល្អ ត្រូវតាមស្តង់ដារ ហើយទទួលបានទិន្នផលខ្ពស់ផងដែរ ។
  ចំណែកឈ្មួញរកស៊ីដឹកដំឡូងមីម្នាក់ ឈ្មោះ ឈិន លីន ភេទប្រុស អាយុ៣៣ឆ្នាំ បានរៀបរា ប់ឱ្យដឹងថា ការស៊ីឈ្នួលដឹកដំឡូងមីឱ្យគេនេះ គឺ១តោន លោកទារថ្លៃចំនួន១០០បាត (ប្រាក់ថៃ) ។ តែបើដឹកឆ្ងាយ ខាងលោក ក៏ទារគេម្ចាស់ចម្ការ តម្លៃខ្ពស់ជាងនេះ ។ លោកបន្តទៀតថា លោកក៏ដាំដំឡូងមីនៅក្នុងចម្ការរបស់ខ្លួនដែរ តែអត់សូវបានទទួលទិន្នផលខ្ពស់នោះទេ ព្រោះតែអាកាសធាតុ មិនអំណោយផល ហើយដំឡូងមីក៏មិនសូវមានមើលធំៗ លុះជំពាក់បំណុលគេ ក៏បង្ខំចិត្តដកលក់អស់ទៅហើយ រួចទើបទំនេរពីការងារ ក៏ស៊ីឈ្នួលដឹកដំឡូងមីតែម្តង ។ មើលទៅនៅឆ្នាំក្រោយៗទៀតខាងលោកនឹងប្តូរទៅដាំពោតក្រហម ឬដាំស្វាយកែវរមៀត ព្រោះសង្កេតឃើញកសិករដាំដំឡូ ងមីច្រើននៅឆ្នាំនេះ ស្ទើរតែគ្រប់គ្នា ៕ ដោយ  ៖ នីយ៉ា