About Me

header ads

ឃាតករ រំលោភសម្លាប់ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចវែកមុខ

បាត់ដំបង: នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សមត្ថកិជំនាញនៃស្នងការដ្ធាននគរបាលខេត្ត បានធ្វើសន្និសីទកាសែតបង្ហាញមុខជន សង្ស័យក្នុង ករណីរំលោភសម្លាប់ ក្រោយបើកការស្រាវជ្រាវ និងឃាត់ខ្លួនបាន។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងតឹងរឹងជាមួយការប្តេជ្ញាចិត្តរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត លោកបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលជនសង្ស័យរូបនេះត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះផងដែរ។ ជនសង្ស័យឈ្មោះ ស៊ន ដាមូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងជាមួយគ្នានឹងជនរងគ្រោះដែរ ។




លោកស្នងការរងបន្តថា ក្រោយធ្វើការនិងនាំខ្លួនយកមកសាកសួរនៅ ចំពោះមុខសមត្ថកិច្ចជន សង្ស័យបានសារភាពថា មូលហេតុដែលនាំអោយខ្លួនសម្រេចចិត្តសម្លាប់បងថ្លៃស្រីឈ្មោះ ហង់ ហ៊ន អាយុ ៣៧ឆ្នាំ ដោយសារជនរងគ្រោះត្រូវជាបងថ្លៃបានបង្ខំអោយខ្លួនឈប់ស្រលាញ់ប្រពន្ធខ្លួនដែលត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះ ម៉្យាងទៀតអោយលេងលះគ្នាដើម្បីបានខ្លួនជាបងថ្លៃបានរួមរស់នៅជាមួយគ្នាតទៅ ។ ក្រោយការសម្រេចចិត្តរួចរាល់ខ្លួនបានបបួលបងថ្លៃចេញមកដើរលេងនៅ ពេលយប់ហើយក៏មានការឈ្លោះប្រកែកគ្នាជាបន្តបន្តាប់ លុះក្រោយមកខ្លួនក៏បានលួងលោមជនរងគ្រោះជាបងថ្លៃដោយឱបថើបនិងសម្លាប់ចោលតែម្តងដោយវ៉ៃផង និងយកខ្សែអង្រឹងរឹតកផងរហូតដល់ស្លាប់។



គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១០និង០០នាទី ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែខាងផ្សារភួពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង មានករណីភ្ញាក់ផ្អើលដោយប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ទាំងខ្លួនអាក្រាត ដោយគេដាក់ការសង្ស័យថាជាករណីរំលោភសម្លាប់ព្រមទាំងមិនដឹងពីសាវតារបស់ជន រងគ្រោះផងនោះ។ ក្រោយពីសមត្ថកិច្ចជំនាញបានប្រឹងប្រែងទាំងថ្ងៃទាំងយប់ក្នុងការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញានិងឈានដល់ធ្វើការឃាត់ខ្លួនជនបានសម្រេចដែលជន សង្ស័យជាប្អូនថ្លៃរបស់ជនរងគ្រោះផងដែរ។ ជនសង្ស័យក្រោយធ្វើការឃាត់ខ្លួនរួមនឹងចម្លើយសារភាពផងនោះចំពោះមុខនេះនគរបាលការិ យាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរ បាលខេត្តបាត់ដំបងបាននិងរៀបចំសំណុំ រឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តអនុវត្តទោសតាមនីតិវិធី៕