About Me

header ads

ស្ថានីយ៍ទូរទស្សន៍កងយោធពលខេរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥ ក្រុងពាលីចេញថតខ្សែភាពយន្តភាគថ្មី២រឿងគឺរឿង ទាសករលុយ និង មរតកកម្ម ប្រមូលផ្ដុំដោយតារាល្បីៗ

បើកទំព័រដើមឆ្នាំថ្មី ឆ្នាំ២០២០ នៅព្រឹក ថ្ងៃ ទី១៧ ខែមករា  ស្ថានីយ៍ទូរទស្សន៍កងយោធពលខេរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥ បានរៀបចំពិធីក្រុងពិលី រឿងថ្មី ដល់ទៅ២ រឿង គឺ ខ្សែភាពយន្តភាគរឿង «ទាសករលុយ» និង រឿង «មរតកកម្ម»  ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយក ស្ថានីយ៍ទូរទស្សន៍កងយោធពលខេរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥  លោក ស៊ុបផាឆៃ វីរៈភូជុង  លោក ណាត់ថាវុធ ពុទ្ធិសារ៉ូ ទីប្រឹក្សាលោកអគ្គនាយក និង ថ្នាក់ដឹកនាំ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥ ក្រុមការងារនិងតារាជាច្រើនបានចូលរួម។ មុនចាប់ផ្ដើម ពិធីក្រុង លោក អគ្គនាយកស្ថានីយ៍ទូរទស្សន៍កងយោធពលខេរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥ បានមានប្រសាសន៍ ជូនពរចំពោះ តារា ទាំងអស់ដែលបានសម្ដែងក្នុងភាពយន្តថ្មីនេះ ឲ្យ ទទួលបានជោគជ័យ ។ ក្រោយពីការរៀបចំពិធីរួច តារាសម្ដែងទាំងអស់ក៏ ទទួលបានការ បានកាដូថែរក្សាសម្រស់ ពីផលិតផល Preme Nobu ដើម្បីថែរក្សាសម្រស់ផងដែរ។ ក្រោយ ពីធ្វើកិច្ចសុំសេចក្ដីសុខរួច តួឯក ប្រុស ស្រី ក្នុងខ្សែភាពយន្តភាគ រឿង «មរតកកម្ម» គឺ លោក ណាខុន និង កញ្ញា រចនារ៉ាវឌី បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ចំពោះការចូលរួមក្នុងពិធីក្រុងពាលីភាពយន្ត ភាគ ថ្ងៃនេះ ជាពិសេស  លោក ណាខុន បានបញ្ជាក់ ថាលោកសុំសម្ដែងជាតួ អង្គមនុស្សប្រុសចិត្តឃោឃៅម្ដងហើយ។ ចំណែកកញ្ញា រចនា រ៉ាវឌី ក៏សម្ដែងជាតួអង្គមិនស្លូតដែរ។ ជាមួយមួយគ្នា តួឯក ប្រុស ស្រី ក្នុងខ្សែភាពយន្តភាគ រឿង «ទាសករលុយ» ក៏បាន បង្ហាញចំណាប់អារម្មណ៍មានដូចជាលោក លោកបញ្ញា សិទ្ធ លោក ជា លាងឆេ កញ្ញា ណាក់ ស្រីណា និង កញ្ញា និតា ក៏បានបង្ហើបថាតួអង្គខ្លួន សុទ្ធទេមិនធម្មតាទាំងអស់ ដោយក្នុងរឿងនេះបង្ហាញពី ស្នេហ៍ខុស វ័យ និង មនុស្សស្រីដែលស្រលាញ់តែលុយជាដើម។ ចង់ដឹងថាភាពយន្តទាំងពីរ រឿងនៅមានដំណើរប្រទាក់ក្រឡាយ៉ាងណាមានតែប្រិយមិត្តរង់ចាំតាមដានទស្សនាខ្សែភាពយន្តនេះដែលនឹងចាក់បញ្ចាំងលើ កញ្ចក់ ទូរទស្សន៍កងយោធពលខេមរៈ ភូមិន្ទប៉ុស្ដិ៍លេខ៥ ក្រោយពីការថតចប់៕