About Me

header ads

ប្រជាពលរដ្ឋដែលមានមុខរបររកស៊ីឆ្អើរត្រីមានការត្អូញត្អែតែថាឆ្នាំនេះត្រីមិនសម្បូរសម្រាប់ពួកគាត់ឆ្អើរទេហើយតម្លៃក៏ថ្លៃដែរ

កំពង់ឆ្នាំង:​ ប្រជាពលរដ្ឋដែលមានមុខរបររកស៊ីឆ្អើរត្រីមានការត្អូញត្អែថាឆ្នាំនេះត្រីមិនសម្បូរសម្រាប់ពួកគាត់ឆ្អើរត្រីដូចឆ្នាំមុនៗទេហើយក៏មានតម្លៃថ្លៃទៀត។ ប្រជាពលរដ្ឋឈ្មោះ អាណៃ នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំងក្រុង និងខេត្តកំពង់ឆ្នាំង ដែលមានមុខរបររកស៊ីឆ្អើត្រីបានអោយដឹងថាត្រីអំពិលទុំស្រស់ដែលគាត់បានទិញយកមកឆ្អើរ១គីឡូក្រាមថ្លៃ៦០០០រៀល ថ្លៃឈ្នួលដោតត្រី១០០ ចង្កាក់៥០០០រៀល ថ្លៃអូសសម្រាប់ដុត១ម៉ែត្រ២០០០០រៀល ដល់ពេលលក់ចេញ១ចង្កាក់៣០០០រៀលក្នុងនោះត្រីស្លឹកឬស្សី១ចង្កាក់១៥០០រៀល ត្រីចង្វាមូល៣០០០រៀល ត្រីរៀល១ចង្កាក់៤០០០រៀល ។
ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើត្រីបានត្អូញត្អែថាឆ្នាំនេះត្រីមិនសម្បូរណ៍ទេឆ្នាំនេះដែលធ្វើអោយពួកគាត់ពិបាកក្នុងមុខរបរមួយនេះ។ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងធ្លាប់បានអោយដឹងថាតម្លៃត្រីរ៉ស១គីឡូក្រាមថ្កៃ៦០០០រៀលទៅ១ម៉ឺនរៀល ត្រីឆ្លាំងតម្លៃ៩០០០រៀលទៅ១ម៉ឺន៥០០០រៀល ត្រីចង្កែង១គីឡូក្រាមថ្លៃ៦០០០រៀទៅ១ម៉ឺនរៀលដោយឡែកត្រីនុយ១គីឡូក្រាម១៥០០រៀលទៅ២៨០០រៀល ៕