About Me

header ads

មន្ត្រីយោធាម្នាក់បានស្លាប់ភ្លាមៗ

ភ្នំពេញ: មន្ត្រីយោធាម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង លើកំណាត់ផ្លូវថៃហ្គ័រ បានត្រូវរថយន្តដឹកដី បើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយ អូសជិត១០ម៉ែត្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីយោធាដែលស្លាប់មានឈ្មោះ សន កៃ អាយុ២៨ឆ្នាំ ស្នាក់នៅអង្គភាព អគ្គបញ្ជាការដ្ឋាន មានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក ឯក សារ៉ន អធិការងខណ្ឌច្បារអំពៅ ទទួលផែនចរាចរណ៍ បានប្រាប់ឲ្យដឹងឲ្យដឹងថា នៅមុនពេលកើតហេតុគឺជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ស៉ីរុស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១F-០០០៣ ធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ស្របពេលនោះក៏ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាក នីសាន់ ចង្កូតស្តាំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-១៧៧២ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ ស្របទិសដៅគ្នា ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង អូសជិត១០ម៉ែត្រ បណ្ដាលឲ្យខូចខាតម៉ូតូទាំងស្រុង និង ស្លាប់បុរសម្នាក់ជា មន្ត្រីយោធា។ ភ្លាមនោះម្ចាស់រថយន្តបង្កបានរត់គេចខ្លួន បាត់បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និង បានទំនាក់ទំនងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយកបង្ក និង ម៉ូតូរងគ្រោះទៅរក្សាទុកនៅ ការិយា័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕