About Me

header ads

ឃាត់ខ្លួនជនសង្ស័យម្នាក់និងកាំបិតពីបទគាំរាមកំហែងអ្នកដទៃ

ជនសង្សយ័ម្នាក់រួមនិងកំបិតផ្គាក់ត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនខណះដែលគេបានគំរាមកំហែងលើអ្នកដ៍ទៃ។ ករណីបង្ក្រាបនិងការឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានធ្វើឡើងនៅវេលា៨និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចដើមពោធិ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។ អធិការនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាពិតជាបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ អ៊ន វិចិត្រ ភេទប្រុស អាយុ40ឆ្នាំមានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ពីបទយកអាវុធ (កាំបិត) តាមខ្លួននឹងបានធ្វើការគំរាមគំហែងអ្នកដ៏ទៃ នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាង កាំបិតកកុកដងវែង 01ដើម ហើយបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីផងដែរ៕