About Me

header ads

អភិបាលខេត្តព្រះវិហារ ជំរុញដល់ក្រុមជាងសាងសង់រង្វង់មូលស្រអែមឲ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ ហើយត្រូវធ្វើឲ្យតាមស្ដង់ដារ

(ព្រះវិហារ) កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ឯឧ ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រធានមន្ទីមូយចំនួន ចុះមើលក្រុមជាងសាងសង់រង្វង់មូលស្រអែមផ្លូវឡើងទៅប្រាសាទព្រះវិហារ។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់នោះផងដែរ ឯឧត្តម អភិបាលខេត្តបានថ្លែងប្រាប់ក្រុមជាងសាងសង់ ថា ត្រូវធ្វើយ៉ាងណាសាងសង់ឲ្យរួចរាល់មុន ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ពិសេសត្រូវសាងសង់ឲ្យសំណង់មានគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងតាមរចនាបទរបស់ខ្មែរយើងនិងឲ្យខិតខំធ្វើយ៉ាងណា សាងសង់រង្វង់និងរូបសំណាកប្រាសាទព្រះវិហារយើងនេះឲ្យបានរីកស្រស់បំព្រង។ដោយឡែកចំពោះថវិកា សម្រាប់សាងសង់ ឯឧនឹងខិតខំគៀងគរសប្បុរសជននានា ដើម្បីផ្គត់ផ្គង់ឲ្យការសាងសង់អាចបន្តទៅមុខទៀត ដោយមិនឲ្យរាំស្ទះនោះទេ។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្ត បានអះអាងថា រង្វង់មូលស្រអែមនេះ គឺសាងសង់តាមរចនាបទប្រាសាទ ព្រះវិហារ ដូច្នេះការយឺតយ៉ាវក្នុងការសាងសង់មួយរយៈនេះ គឺដោយសារយើងយកប្លង់សាងសង់នេះ ទៅឆ្លងជាមួយអាជ្ញាធរប្រាសាទព្រះវិហារ ហើយអាជ្ញាធរប្រាសាទព្រះវិហារ បានឯកភាពឲ្យក្រុមការងារខេត្តសាងសង់យកទំហំ៧៥ភាគរយ នៃតួប្រាសាទដើម។ លោកសំ លាងទ្រី បញ្ជាក់ផងដែរថា បើយើងធ្វើត្រឹមធម្មតា យើងអាចធ្វើរួចនៅថ្ងៃស្អែកក៏បាន តែនេះជាសំណង់បែបរចនាបទប្រាសាទព្រះវិហារ យើងត្រូវការពេលវេលា ដើម្បីសិក្សាឲ្យបានត្រឹមត្រូវ មិនមែនចេះតែធ្វើឲ្យរួចពីដៃនោះទេ៕