About Me

header ads

តុលាការខេត្តកំពង់ឆ្នាំងបានសម្រេចដាក់ពន្ឋនាគារ ជនសង្ស័យបាញ់សម្លាប់ថៅកែសិប្បកម្មទឹកសុទ្ឋនៅស្រុកទឹកផុស ឲ្យជាប់ពន្ឋនាគារអស់មួយជីវិតនិងវិន័យជាប្រាក់៣០លានរៀល

ខេត្តកំពង់ឆ្នាំង :​ជនដៃដល់ក្នុងការបាញ់ប្រហារសម្លាប់ បុរសដែលជាថៅកែសិប្បកម្មផលិតទឹកសុទ្ធម្នាក់ កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៨ នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង  ប្រកាសសាលក្រមហើយ ដោយសម្រេច កាត់ទោសដាក់ពន្ឋនាគារ អស់មួយជីវិត  ។ ​សវនាការក្នុងសំណុំរឿងឃាតកម្ម គិតទុកជាមុននេះ ដែលបានប្រព្រិត្តឡើង ដោយជនដៃដល់ឈ្មោះ អោម ឆន អាយុ៥៨ឆ្នាំ បានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ  ។​ សូមរំលឹកថា៖កាលពីវេលាម៉ោង៧និង៥០ នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានជនបិទមុខម្នាក់ ប្រដាប់ដោយកាំភ្លើង អាកា៤៧ បានមកភ្ជុង និងបាញ់សម្លាប់ បុរសឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ឋ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស បណ្តាលឲ្យស្លាប់នៅក្រោមរថយន្ត ខណៈដែលជនរងគ្រោះ ព្យាយាមរត់គេចពីកាណុងកាំភ្លើង ចូលជ្រកទៅក្រោមរថយន្តដឹកទឹកសុទ្ឋ ។​ នៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅសមត្ថកិច្ចនគរបាល ដឹកនាំដោយលោក ប៉ុល វុឌ្ឍី ស្នងការរង នគរបាលខេត្ត កំពង់ឆ្នាំង បានទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ រកឃើញ សំបកគ្រាប់ AK.៤៧ ចំនួន ៣គ្រាប់  ចំណែកសពជនរងគ្រោះ  មានស្នាមត្រូវគ្រាប់ចំនួន៣គ្រាប់ ដែរ គឺពោះ២គ្រាប់និង ក្រោមក្លៀកខាងឆ្វេង១គ្រាប់  ។





នៅព្រឹកថ្ងៃដដែលនោះដែរ នៅចម្ងាយជាង១គីឡូម៉ែត្រពីខាងត្បូងផ្ទះជនរងគ្រោះ គេឃើញម៉ូតូ ម៉ាកយ៉ាម៉ាហា ហ្វេ្រស ពណ៌ ស្លែ ក្រហម ១គ្រឿង ផ្តេកទុកចោលកណ្តាលវាលស្រែ ដែលសមត្ថកិច្ច សន្និដ្ឋានថាៈ ជាម៉ូតូរបស់ជនដៃដល់  ព្រោះតាមសេចក្តីរាយការពីប្រជាពលរដ្ឋ អ្នកឆ្លុះកង្កែបថា បានឃើញម៉ូតូនេះទុកចោលតាំងពីយប់មកម្លេះ ។ នៅក្រោមកែបម៉ូតូ ឃើញមានបាយ១កញ្ចប់នៅក្នុង ក្នុងធុងសាំង ម៉ូតូមានសាំងពេញប្រៀប និងនៅប្រមាណ១០ម៉ែត្រពីម៉ូតូ គេឃើញមានការ៉ុង ពណ៌ស ១ នៅក្នុងការ៉ុង មានគ្រាប់កាំភ្លើងអាកា៤៧មិនទាន់បាញ់ចំនួន៤គ្រាប់ទៀត  ដែលតាមការសង្ស័យ ការ៉ុងស នោះជាការ៉ុងច្រកកាំភ្លើង មកធ្វើសកម្មភាព ។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចនគរបាល ស្រុក និងខេត្ត បានសហការគ្នា បានសម្រេចឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានឈ្មោះ អោម ឆន ដែលជាម្ចាស់ម៉ូតូ ម៉ាកយ៉ាម៉ាហា ហ្វេ្រស ពណ៌ ស្លែ ចំណែក២នាក់ទៀតមិនពាក់ពន្ឋ័សមត្ថកិច្ចបានសម្រេចដោះលែងឱយត្រឡប់ទៅវិញ ។




ក្រោយពីបញ្ជូនសំណុំរឿង និងជនសង្ស័យទៅកាន់តុលាការ សមត្ថកិច្ចបានបន្តនិតិវិធីរបស់ខ្លួន ដោយបានស្រាវជ្រាវ រកផស្តុតាង និង សាក្សី បន្ថែម ជាបន្តបន្ទាប់ដាក់ជូនទៅតុលាការ ដើម្បីដាក់បន្ទូក  ទើបឈានដល់ការបើកសវនាការកាត់ទោស ជនដៃដល ឈ្មោះ អោម ឆន ដោយសម្រេចទាក់ពន្ឋនាគារ អស់មួយជីវិត តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសងសំណង ៣០លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី។ សមត្ថកិច្ចបានសន្និដ្ឋានថា៖ អំពើឃាតកម្មដោយគិតទុកជាមុន នេះគឺដោយសាររឿងស្នេហា ត្រីកោណ ។ យ៉ាងនេះក្តីនេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចតែប៉ុណ្ណោះ៕