About Me

header ads

ទីផ្សារសត្វពពែរបស់កសិករឆ្នាំនេះមានតម្លៃខ្ពស់ដូចឆ្នាំកន្លងទៅដែរ

ត្បូងឃ្មុំ:​ លោក ហ្សេន កទៀត ជាកសិករចិញ្ចឹមសត្វពពែ រស់នៅក្នុងភូមិបឹងទន្សោង ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអោយដឹងនៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ ថា គាត់ចាប់យករបរចិញ្ចឹមសត្វពពែនេះ ៦ ទៅ ៧ ឆ្នាំមកហើយ ហើយឆ្នាំនេះគាត់ចិញ្ចឹមពពែជាង ៦០ ក្បាល មានការចូលហ៊ុនគ្នាចំនួន ៣ នាក់ ។ លោក ហ្សេន កទៀត បន្តថា ឆ្នាំនេះកសិករមិនសូវចិញ្ចឹមសត្វពពែទេ ដោយសារតែនៅរដូវជំនន់ទឹកទន្លេមេគង្គ ពិបាករកស្មៅអោយពពែសុីពេក ហើយពពែរឈឺងាប់លឿនពេកព្យាបាលមិទាន់ ទោះជាមានមន្ត្រីជំនាញបសុពេទ្យមកជួយព្យាបាលក៏នៅសឹងតែមិនទាន់ផង ។ លោក ហ្សេន កទៀត បន្ថែមថា ពពែឆ្នាំនេះមានតម្លៃទីផ្សារល្អដូចឆ្នាំកន្លងទៅដែរ គឺ ១ Kg តម្លៃ  ២៤០០០ ៛ ហើយមានម៉ូយមកទទួលទិញដល់ផ្ទះតែម្ដង ៕