About Me

header ads

ចេញពីហូបចុកផ្ទះបងប្អូនរៀបនិងចូលខារ៉ាអូខេ១តង់ទៀតក៏ត្រូវជនសង្ស័យមួយក្រុមធាក់ផ្ដួលប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញៈ​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ ដេីម្បី​ទៅ​ចូល​ ខារ៉ាអូខេ​ បន្ត​ ការ​សប្បាយ​បន្ថែម​ ទៀត​ តែ​មិន​ទាន់​បាន​សប្បាយ​ផង​ ក៏​មានជនសង្ស័យ​មួយ​ក្រុម​ជិះម៉ូតូ៣គ្រឿង ធាក់​ផ្ដួលប្លន់​យក​ម៉ូតូ​ សង់​២០២០​ទៅ​បាត់​  ដោយ​សុវត្ថិ​ភាព​ ។

​ហេតុការណ៍​នេះ​បាន​ បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​ ១និង​៣០នាទី​ រំលង​អាធ្រាត្រ​ឈាន​ ចូល​ ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២០​  ជិត​និង​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ព្រៃ​វែង​ ផ្លូវ​ព្រៃ​ស​ សង្កាត់​ព្រៃ​វែង​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

​ជនរងគ្រោះ​មាន​ឈ្មោះ​ ងុយ​ សុខដា​ ភេទប្រុស អាយុ​៣០ឆ្នាំ​ ​ មុខរបរ​ ជាង​ក្រឡឹង​  រស់នៅ​  ភូមិ​ក្រាំង​ស្បូវ​  ស្រុក​គង់​ពិសី​ ឃុំ​ មហាសី​ ខេត្ត​កំពង់​ស្ពឺ​       ចំនែក​ម៉ូតូ​ដែល​ត្រូវ​ជន​សង្ស័យ​ធាក់​ប្លន់​យក​ទៅ​ ម៉ាក​ ហុង​ដា​ ឌ្រីម​សេរី​ ឆ្នាំ​  ២០២០​   ពាក់​ស្លាក​លេខ​ ភ្នំពេញ​ IB 2805 ជារបស់​ជន​រងគ្រោះ​  ។

​តាម​ប្រភព​ ពី​ជនរងគ្រោះ​ បានអោយ​ដឹង​ថា​មុន​ពេល​កេីតហេតុ​ រូប​គាត់​បានទៅ​លេង​ផ្ទះ​បង​ប្អូន​នៅ​ភ្នំពេញ​ ក៍មាន​កម្មវិធី​ ហូបចុក​បន្តិច​បន្តួច​  រួច​ក៍​បាន​ បបួល​គ្នា​ ទៅ​ចូល​ ខារ៉ាអូខេ​ បន្ត​សប្បាយ​ទៀត​ នៅ​ម្ដុំ​ផ្លូវ​ព្រៃ​ស​  លុះ​ដល់​ពេល​ ជិះ​វង្វេង​ គ្នា​ ដោយ​រូប​គាត់​ ជិះ​ម៉ូតូ​ឌ្រីម​សង់​ ស៊េរី​ឆ្នាំ​ ២០២០​ តែ​ម្នាក់​ឯង​ រហូត​ដល់​ជិត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលព្រៃវែង  ក៍ស្រាប់​តែ​ លេច​មុខ​ ជនសង្ស័យ​ ចំនួន​៥នាក់​ ជិះ​ម៉ូតូ​ ចំនួន​៣គ្រឿង​ មិន​ចាំ​ម៉ាក​ បាន​មក​ធ្វើ​ សកម្មភាព​ ធាក់​បណ្តាល​ឲ្យ​ រូប​គាត់​ ជា​ជនរងគ្រោះ​ ដួល​ម៉ូតូ​ រងរបួស​ ដៃ​ជើង​ និង​ក្បាល​បន្តិច​បន្តួច​   ហើយ​ខណៈ​ដែល​ឃើញ​រូប​គាត់​ជា​ជនរងគ្រោះ​ដួល​ ក្រុម​ជន​សង្ស័យ​ទាំង​នោះ​ ក៍បានលេីក​ម៉ូតូ​ របស់​គាត់​ជិះ​គេខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​  ។

​ប្រភព​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ដែរ​ ជនសង្ស័យ​ ប្លន់​ម៉ូតូ​យក​ទៅ​បាត់​ហើយ​ រូប​គាត់​ បានរត់​ទៅ​ប្តឹង​សមត្ថកិច្ច​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ព្រៃ​វែង​ ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ តែ​មិន​ឃើញ​មាន​ សមត្ថកិច្ច​ណា​ម្នាក់​នោះ​ទេ​    ទើប​រូប​គាត់​ បានដេីរ​រហូត​មកដល់​ ជិត​និង​វត្ត​ ស្លែង​ ក៍បាន​ជួប​និង​កម្លាំង​សមត្ថកិច្ច​ ប្រចាំ​នៅ​ទីនោះ​ ហើយ​និយាយ​ពី​ហេតុការណ៍​ប្រាប់​  ព្រម​ទាំង​ទាក់ទង​ទៅ​ ហៅ​មិត្តភ័ក្ដិ​ អោយ​មកដឹក​ជនរងគ្រោះ​ យក​ទៅ​ ព្យាបាល​របួស​នៅ​ គ្លីនិក​ឯកជន​ ដែល​នៅ​ជិត​នោះ​  ។

ក្រោយ​ពេល​កេីតហេតុ​ បន្ទាប់​ពី​ព្យាបាល​របួស​ហើយ​ ជនរងគ្រោះ​មិន​បាន​ទៅ​ ដាក់​ពាក្យ​បណ្ដឹង​ទៅ​ទេ​ គឺបាន​អោយ​មិត្ត​ភ័ក្តិ​ ជូនទៅ​ផ្ទះ​ រួច​ហើយ​ចាំ​ព្រឹក​ឡើង​ បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ ព្រៃ​វែង​ ជាក្រោយ​ ដេីម្បី​អោយ​ សមត្ថកិច្ច​ ជួយ​ស្រាវជ្រាវ​ រក​ជន​សង្ស័យ​ មក​ផ្តន្ទា​ទោស​ និង​រក​ម៉ូតូ​ របស់​ជនរងគ្រោះ​មក​វិញ​ផង​ដែរ​  ៕