About Me

header ads

ឃាត់ខ្លួនមុខសញ្ញាចោរឆក់វ័យក្មេង ២នាក់ ខណៈធ្វើសកម្មភាពញឹកញាប់

ខេត្តពោធិ៍សាត់៖ ជនសង្សយ័ជាមុខសញ្ញាចោរឆក់វ័យក្មេងចំនួន ២នាក់ ដែលឧក្សាធ្វើសកម្មភាពតាមដងផ្លូវជាតិលេខ៥ ត្រូវបានកំលាំអន្តរាគមន៍នៃអធិការដ្ឋាននគបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋបាល សហការបង្រ្កាបបានក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ ។

ហេតុការណ៍បង្ក្រាបជនសង្ស័យជាមុខសញ្ញាចោរឆក់ខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅចំណុចនៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។

លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រាប់ថា ជនសង្ស័យជាមុខសញ្ញាចោរឆក់វ័យក្មេងទាំង ២នាក់ទី១ ឈ្មោះ ជឿន ចន្នី ហៅ(ក្ដូច)ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ និងទី២ ឈ្មោះ  ឈ្មោះ អ៊ុន រ៉ាវិត អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ  បច្ចុប្បន្ន រស់នៅភូមិកំរ៉ែង ឃុំស្វាយស  ស្រុកក្រគរ ខេត្តពោធិសាត់។

លោក ស្នងការរងបន្តថា ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរឆក់ ធ្វើឡើងក្រោយទទួលបណ្ដឹងពីប្រជាពលរដ្ឋ ខណៈក្រុមជនសង្សយ័វ័យក្មេងរូបនេះ ជិះម៉ូតូ ១គ្រឿងឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងការបូបដាក់សម្ភារបានសម្រេច ជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃមុនកន្លងនេះ ។

លោក បន្តទៀតថា មុខសញ្ញាបានសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី មុនបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕