About Me

header ads

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចុះសួរសុខទុក្ខ កម្មកររងគ្រោះដោយសារអគារដួលរលំសង្កត់លើនៅខេត្តកែប

កំពតៈកាលពីរសៀលថ្ងៃទី 5 ខែមករា ឆ្នាំ 2020 ឯកឧត្តម សាស្ត្រាចារ្យ   ម៉ម ប៊ុនហេង រដ្ធមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញមកសួរសុខទុក្ខអ្នករងគ្រោះដោយសារបាក់រលំអគារនៅខេត្តកែប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យជួយសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យកាល់ម៉ែត្រ ព្រមទាំងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិ បាល ក៏បានក៏សរសើរ ដល់គ្រូពេទ្យទាំងអស់ ដែលខំប្រឹងប្រែង យកចិត្តទុកដាក់ ជួយ សង្គ្រោះ ដល់បងប្អូន ប្រជាពលរដ្ឋជាកម្មករ សំណង់រងគ្រោះ ដោយសារបាក់អគាររលំសង្កត់លើ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី 3 ខែមករាឆ្នាំ 2020 កន្លងទៅនេះ។