About Me

header ads

ក្រុមការងារថ្នាក់កណ្តាល កាកបាទក្រហម កម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺដែលរងគ្រោះដោយសារបាក់រលំអគារ

ខេត្តកែប ៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមការងារថ្នាក់កណ្តាល កាកបាទក្រហម កម្ពុជា  ដឹកនាំដោយលោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញឹក និងលោកជំទាវ ពុំ ចន្នីនី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា និងសហការី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា កាកបាទក្រហម កម្ពុជាខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកែប  ដែលរងគ្រោះដោយសារបាក់រលំអគារ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ  សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ ។ បន្ទាប់មកក្រុមការងារបានបន្ត សំណេះសំណាលសួរសុខទុក្ខគ្រួសារសំរាលកូន ចំនួន ៥នាក់ និងបានប្រគល់ជូន គ្រឿងឧបភោគបរិភោគ, សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ។