About Me

header ads

បុគ្គលិក ណាហ្គា វ៉ើល ជាង ៤ ពាន់នាក់នាំគ្នាធ្វើការតវ៉ាទាមទារអោយក្រុមហ៊ុន តំម្លើង ប្រាក់ខែ និង ច្បាប់ការងារមួយចំនួន

ភ្នំពេញ ៖ ក្រុមបុគ្គលិករបស់កាស៊ីណូ ណាហ្គា វ៉ើល ប្រុស ស្រី សរុបមានគ្នាប្រមាណជាជាង ៤ពាន់នាក់ មិនចូលធ្វើការ បាននាំ គ្នាឈរកាន់បដាធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុន ដោយបានធ្វើការទាមទារអោយក្រុមហ៊ុនតម្លើងប្រាក់បៀវត្សន៍ និង គោរព ច្បាប់ការងារមួយចំនួនទៀតផងដែរ។ការតវ៉ានេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២០ នៅលើសួនច្បារសម្តេច ហ៊ុន សែន ខាងមុខ ណាហ្គា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអាជ្ញារមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរ មានក្រុមបុគ្គលិករបស់ ណាហ្គា វើល ប្រុស ស្រី សរុបប្រមាណជាជាង ៤ ពាន់នាក់ បាននាំគ្នាមកឈរកាន់បដាស្រែកតវ៉ាទាមទារអោយខាងក្រុមហ៊ុន ធ្វើការតម្លើងប្រាក់ បៀវត្សន៍ បន្ថែមដល់ពួគគេគ្រប់គ្នា មិនថាជាបុគ្គលិកចាស់ ឬថ្មីនោះឡើយ។ក្រៅពីការតវ៉ាទាមទារតម្លើងប្រាក់ខែរបស់ពួកគេ នេះដែរ គឺក៏ធ្វើការទាបទារអោយក្រុមហ៊ុនទទួលស្ត្រីជាបុគ្គលិក និង ប្រធានសហជីពម្នាក់ ដែលត្រូវបានក្រុមហ៊ុនព្យួរការងារកាលពីពេលលកន្លងទៅនេះ អោយបានចូលធ្វើការងារវិញ និង គោរពនូវច្បាប់ការងារមួយចំនួនទៀតផងដែរ។

ក្នុងការធ្វើការតវ៉ារបស់បុគ្គលិក ណាហ្គា នេះដែរ ក៏ឃើញមានវត្តមានរបសរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានី ភ្នំពេញ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងមានសម្ថកិច្ចជាច្រើននាក់ដាក់ពង្រាយរៀប ចំសណ្តាប់ធ្នាប់និងសម្រួលចរាចរណ៍ផងដែរ។