About Me

header ads

ផ្អើលវិទ្យាល័យព្រះស៊ីសុវត្ថិ មានទាំងតន្ត្រី-មានទាំងក្បាច់គុន

ភ្នំពេញ៖ ក្នុងបរិវេនវិទ្យាល័យសុីសុវត្តិកាលពីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក៏មានជាការសម្ដែងបង្ហាញក្បាច់គុនវូវីណាមជូនដល់សិស្សានុសិស្ស និងភ្ញៀវកិត្តិយស ទស្សនាកម្សាន្តក្នុងឱកាសនៃការប្រគុំតន្ត្រីមនុស្សធម៌របស់គណៈប្រតិភូក្រុមវង់ភ្លេង នៃសាធារណៈរដ្ឋកូរ៉េ។ ឯកឧត្តម ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាម ក្នុងពេលដែលឯកឧត្តម អញ្ជើញចូលរួមទស្សនាការប្រគុំតន្ត្រីមនុស្សធម៌ និងទស្សនាការសម្ដែង របស់ក្រុមកីឡាករ-កីឡាការិនី ទាំងជម្រើសជាតិ និងថ្នាល នាឱកាសនោះ បានមានប្រសាសន៍ថា «គោលបំណងដែល ក្រុមកីឡាករ-កីឡាករិនី កីឡាវ៉ូវីណាមកម្ពុជា សម្ដែងនៅក្នុងវិទ្យាល័យ ព្រះសុីសុវត្ថិនេះ គឺដើម្បីចង់បង្ហាញ អំពីសក្ដានុពលរបស់ប្រភេទកីឡាវ៉ូវីណាម និងផ្សព្វផ្សាយដល់ ប្រភេទកីឡាក្បាច់គុននេះ ជូនដល់សិស្សានុសិស្សទាំងអស់ គួរយកពេលវេលាក្រៅពីការសិក្សានាំគ្នាមកលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងជៀសឆ្ងាយអំពីអំពើអប្បាយមុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម និងជាពិសេស ការលេងកីឡា គឺជាការជួយជំរុញនិងគាំទ្រដល់វិស័យកីឡារបស់កម្ពុជាឲ្យកាន់តែរិកចំរើនទៅមុខជាលំដាប់ ស្របតាមផែនការយុត្តិសាស្ត្រត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹទ្ធការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣ លើកទី៣២ ម្យ៉ាងទៀតការហាត់ប្រភេទកីឡាក្បាច់គុននេះ ក៍ជាកត្តាការពារខ្លួនថែមទៀតផង»។ ក្រៅពីការសម្ដែងក្បាច់គុនហើយនោះ ក៏មានជាការប្រគំតន្ត្រីមនុស្សធម៌របស់គណៈប្រតិភូក្រុមវង់ភ្លេង នៃសាធារណៈរដ្ឋកូរ៉េ នៅកម្ពុជា ហើយក្នុងនោះក៏មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមសមាគមកីឡាបាល់ទាត់ រាជសី និងក្រុមបាល់ទាត់សេនាយុត្តិធម៌ ដើម្បីរឹតចំណងមិត្តភាពរវាងក្រុមទាំងពីរផងដែរ។