About Me

header ads

ឃុំ២នៃស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង ស្នើសុំបណ្តុះបណ្តាល ជំនាញ និងវិស័យកសិកម្ម ដើម្បីជៀសផុតនៃការរក ប្រាក់ចំណូលពីបទល្មើសគ្រឿងញៀន!

ស្ទឹងត្រែង៖ លោក យង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាល ខេត្ត ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តប្រចាំឆ្នាំ ២០១៩ ដែលមានមន្រ្តីពាក់ព័ន្ធ និងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទចូលរួម កាលពីថ្ងៃទី១១មករា ឆ្នាំ២០២០ចុងសប្តាហ៏កន្លងទៅនេះ។

លោក យង់ សុវឌ្ឍនា មានប្រសាសន៍លើកឡើងថា៖ កាលពីខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រារព្វទិវា ប្រយុទ្ធប្រឆាំងគ្រឿងញៀន អន្តរជាតិ និងដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រម និងដីកា សំរេច របស់សាលាដំបូងខេត្តចំនួន៥ មានខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី ក្រចេះ និងមណ្ឌលគិរី គ្រឿងញៀនដែលត្រូវដុតបំផ្លាញ សរុបចំនួនជាង១៩៣គីឡូ ក្រាម នៅចំពោះមុខប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស។

លោកអភិបាលរងខេត្តបន្តថា៖ ដើម្បីលុបបំបាត់នៃការលំហូ ចូល និងការប្រើប្រាស់ ចែកចាយគ្រឿងញៀន ត្រូវរួមគ្នាអនុវត្តនូវផែនការ ដែល ដាក់ចេញដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរ បាលជាតិ លើការពង្រឹង ការទប់ស្កាត់ នៅការហូរចូលគ្រឿងញៀន តាម បន្ទាត់ព្រំដែន និងច្រកអន្តរជាតិ ។

ហើយដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជៀសផុតពីការរកប្រាក់ ចំណូលពីបទល្មើសគ្រឿងញៀន ឃុំចំនួន២ ក្នុងនោះមានឃុំ ព្រះរំកិល នៃស្រុកបុរីអូរស្វាយសែនជ័យ និងឃុំសាមគ្គី នៃក្រុងស្ទឹងត្រែង បានលើក ពីយុទ្ធសាស្រ្ត ស្នើសុំមន្ទីរអង្គភាពជំនាញចុះ បង្រៀនបច្ចេកទេស នានា និង បច្ចេកទេសក្នុងវិស័យកសិកម្ម ដល់យុវជន ដើម្បីឱ្យពួកគាត់មានជំនាញខ្លះៗ បង្វែពីការរកប្រាក់ ចំណូលពីបទល្មើសគ្រឿងញៀន មកប្រកបមុខរបរត្រឹម ត្រូវស្របតាមច្បាប់៕

គួរបញ្ជាក់ថារដ្ឋបាលខេត្តស្ទឹងត្រែងនាពេលកន្លងមកក៏បានធ្វើការផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី០៤ រយៈពេល១ឆ្នាំ គិតពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ និងផ្សព្វផ្សាយ អនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ក្នុងការលុបបំបាត់ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន ។