About Me

header ads

ខេត្តមណ្ឌលគិរីទទួលបានកំណើនអ្នកទេសចរជាង១០%ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល

មណ្ឌលគិរី៖ ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ត្រូវបាន មន្ត្រីនៃមន្ទីរទេសចរណ៍បញ្ជាក់ថា តែងតែមានការកើនឡើងរៀងរាល់ឆ្នាំ ហើយក្នុងឱកាសបុណ្យទានផ្សេងៗនោះ ភ្ញៀវ ទេសចរណ៍បានមកលេងកម្សាន្តក្នុងខេត្តមួយនេះយ៉ាងច្រើនកុះករ ។  ជាក់ស្ដែងនៃឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ ២០១៩ ឆ្លងចូលឆ្នាំថ្មី២០២០នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង១ម៉ឺននាក់មកលេងកម្សាន្តនៅខេត្ត មណ្ឌលគិរី ដោយតួលេខនេះនៅតែបន្តកើនឡើង បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។




ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា កត្តាដែលជម្រុញឲ្យខេត្តមណ្ឌលគិរី មានភ្ញៀវទេសកើនឡើងពីឆ្នាំទៅមួយឆ្នាំនោះមានច្រើនយ៉ាង ដូចជា កត្តាផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន  គឺ ខេត្តមណ្ឌលគិរីមានគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ កត្តាមួយទៀតនោះ គឺការផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ពីខេត្តមណ្ឌលគិរីឲ្យប្រជាជាតិកម្ពុជាបានដឹង     និងទូទាំងសកលលោកតែម្ដង     ហើយនៅមានកត្តា ជាច្រើនទៀតដូចជា ប្រពន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឥសាន្តល្អ សន្តិសុខល្អ  ជាពិសេសនោះគឺប្រទេសកម្ពុជាកំពុង មានការរីកចម្រើនរៀងរាល់ថ្ងៃ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនដូចគ្នា ដូច្នេះពួកគាត់មានអាចលទ្ធ ភាពសម្រាប់ការដើរលេងកម្សាន្ត ។



លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្សាន្តត្រៀមឆ្លងឆ្នាំថ្មី នៅខេត្តមណ្ឌលគិរី មានចំនួនជិត ១ម៉ឺន១ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ១ម៉ឺន៥រយនាក់ ភ្ញៀវអន្តរជាតិ មានជាង១០០នាក់ ។ ហើយតួលេខនេះបើបើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺមានការកើនឡើង ដោយភ្ញៀវ សរុបកើនឡើង១៤.៦៦% ក្នុងនោះភ្ញៀវជាតិកើនឡើង១៤.៨៧% ភ្ញៀវអន្តរជាតិកើនឡើង១.៩៦ % ៕