About Me

header ads

ឆេះឃ្លាំងស្តុកទុកឈើបាឡែតទាំងស្រុង និងផ្ទះជាច្រើនខ្នង

ភ្នំពេញ​ ​៖​ ឃ្លាំងស្តុកទុកឈើបាឡែតដ៏ធំមួយ និងផ្ទះជាច្រើនខ្នង ត្រូវបានឆាបឆេះជាបន្តបន្ទាប់ កាលពី នៅវេលាម៉ោង ៤និង៣៥នាទីល្ងាច ថ្ងៃសៅរ៍ទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃ្លាំងស្តុកទុកឈើបាឡែត តាមបណ្តោយផ្លូវបេតុង ក្រុមទី០១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះ ឃ្លាំងស្តុកបាឡែតឈើ ដែលសង់ពីដែក ប្រក់ដំបូលសង្គ័សី ទំហំ​២០ម៉ែត្រx៤០ម៉ែត្រ ទាំងស្រុង ដែលមានម្ចាស់ ឈ្មោះ​ ចេង លីហេង ភេទ​ប្រុស​ អាយុ៣៣​ ឆ្នាំ និង ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រx២០ម៉ែត្រ អស់ចំនួន ០១​ខ្នង, ឆេះបន្ទប់ជួល ទំហំ០៣ម៉ែត្រx០៤ម៉ែត្រ ចំនួន ១៩​ បន្ទប់ និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុង ចំនួន ០២​ ល្វែង (ឆេះរោលប្រហែល ៤០%) ។ ចំពោះមូលហេតុ កំពុងស្រាវជ្រាវ  ។

សមត្ថកិច្ច បានធ្វើកិច្ចអន្តរាគមន៍អស់រយៈពេល ប្រហែល៧ម៉ោង និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ បាញ់ទឹក ប្រហែល៣០០ឡាន ទើបអគ្គីភ័យបានរលត់ជាស្ថាពរ នៅម៉ោង​១១និង២០នាទីយប់ ថ្ងៃខែឆ្នាំដដែល ដោយពុំបណ្ដាលឱ្យមានស្លាប់ ឬរបួសនោះទេ ៕