About Me

header ads

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តក្នុងទឹកដីនៃខេត្ត កោះកុង ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលប្រមាណជា៣១.០៥៤ នាក់

កោះកុង÷ ពិធីបុណ្យឆ្លងឆ្នាំស កលរយ:ពេលចំនួន២ថ្ងៃ អាជ្ញា ធរខេត្តកោះកុងបានរៀបចំតុប តែងកែលម្អ និងរៀបចំសណ្ដាប់ ធ្នាប់ សន្តិសុខមានសុវត្ថិភាពល្អគ្រប់ទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរ នឹងមានប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ២ យប់ នឹងមានបាញ់កាំជ្រួចនៅទីលានសួនច្បារមុខសាលាខេត្ត ដើម្បីសាទរក្នុងពិធីឆ្លងឆ្នាំសកលផងដែរ  ។

នៅក្នុងពិធីប្រគុំតន្ត្រីជាយប់ទី ២ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំ ទាវមិ ថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងអភិ បាលរងខេត្ត ប្រធានមន្ទីរអង្គ ភាព ជាច្រើនរូប បានអញ្ជើញចូលរួមអបអរសាទរក្នុងពិធីដុតកាំជ្រួចឆ្លងឆ្នាំថ្មី២០២០ ។

ថ្លែងក្នុងពិធីប្រគុំតន្ត្រីក្នុងរាត្រីឆ្លងឆ្នាំសកលនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ថា ខេត្តកោះកុងជាខេត្តមួយដាច់ស្រយាលជាប់ប្រទេសថៃ ហើយជំនាន់ព្រះបរមណកោត ព្រះអង្គនិងមានគោល បំណងតភ្ជាប់ផ្លូវនេះ តែដោយលន់ណុលធ្វើរដ្ឋប្រហារ ទើបផ្លូវនេះពុំមាន ។ ហើយដោយការឈ្លាសវៃពីថ្នាក់ដឹកនាំ សម្ដេចតេជោ សែន បានយកចិត្តទុកដាក់គិតគូរដល់ការទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ឲ្យមានស្ថាបនាផ្លូវជាតិលេខ៤៨នេះ តភ្ជាប់មកទីរួម ខេត្តកោះកុងដើម្បីឲ្យពលរដ្ឋក្នុងខេត្តកោះកុងយើងទាំងមូលងាយស្រួលក្នុងការធ្វើចរាចរណ៍ ។

លោកជំទាវបានថ្លែងអំណរគុណ ដែលបាននាំមកនូវសុខសន្តិភាពទាំងអស់ ដោយមានការផ្តួចផ្តើម
គំនិតពីថ្នាក់ដឹកនាំ និងមានការ ចូលរួមគ្រប់ថ្នាក់ ជាន់ថ្នាក់ គោរពទៅតាមគោលនយោបាយដំណា ក់កាលទី៤ បានគិតគូររបបសន្តិ សុខសង្គម ការគាំពារ ស្ត្រីមាន ផ្ទៃពោះរហូតដល់ឆ្លងទន្លេ និងច្បាប់ការងារផ្សេងៗជាច្រើនទៀត ដល់បងប្អូនប្រជាពលរដ្ឋយើង ។ហើយអាជ្ញាធរភូមិ.ឃុំ ត្រូវផ្សារ ភ្ជាប់និងផ្តល់ព័ត៌មានទៅជូនប្រ ជាពលរដ្ឋ ប្រជាពលរដ្ឋផ្ដល់ព័ត៌ មានជូនមកអាជ្ញាធរវិញដើម្បីងា យស្រួលដល់ស្ត្រីមានផ្ទៃពោះ ។

សូមបញ្ជាក់ថា ពិធីបុណ្យឆ្លងឆ្នាំសកលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ និងបូកបញ្ចូលថ្ងៃទី០១ មករា ឆ្នាំ២០២០ បន្ថែម តាមរបាយការណ៍មន្ទីរទេស ចរណ៍ បានឲ្យដឹងថា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលមកកម្សាន្ត នៅតាមរម្យនីដ្ឋានសហគមន៍អេកូទេសចរ ណ៍ និងតំបន់ទឹកជ្រោះជាច្រើនកន្លែង នៅក្នុងទឹកដីនៃខេត្តកោះ កុង សរុបចំនួន ៣១.០៥៤នាក់ ។ក្នុងនោះមានចំនួនភ្ញៀវជាតិ ២២.៦១០ នាក់ កើនឡើងចំនួ ន៦.៤៥នាក់ ស្មើនិង ៣៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

ចំណែកភ្ញៀវអន្តរ ជាតិមានចំនួន ៨. ៤៤៤នាក់ កើនឡើ ងចំនួន ២.៦១៣នា ក់ ស្មើនិង ៤៤% ធៀបនិងរយ:ពេលដូចគ្នាឆ្នាំ២០១៨ ។ តាមរបាយការណ៍បានបញ្ជាក់ទៀតថា ភ្ញៀវជាតិ និងអន្តរ ជាតិ ចូលរួមកម្សាន្តការប្រគុំតន្ត្រីមុខសាលាខេត្តដើម្បីអបអរសាទរក្នុងពិធីឆ្លងឆ្នាំថ្មី២០២០ ចំនួនប្រហែល ១៥.០០០នាក់ ៕