About Me

header ads

នគរបាលខេត្តកែប ចាប់បញ្ជូនជនសង្ស័យម្នាក់ទៅតុលា ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

ខេត្តកែប៖ ព្រឹកថ្ងៃទី03,01,2020 បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ឈួន វ៉ន ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់/ក្រុងកែប ខេត្តកែប ទៅសាលាដំបូងខេត្តកំពត តាមបណ្តឹងជនរងគ្រោះឈ្មោះ អ៊ន អុីម ភេទស្រី អាយុ38ឆ្នាំ រស់នៅភូមិ សង្កាត់ ជាមួយគ្នា ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីថ្ងៃទី29,12,2019 ខណៈដែលអ្នកទាំងពីរបានដឹកគ្នាមកពីហូបការនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មកដល់ចំណុចខាងលិចភ្នំពោន ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ វេលាម៉ោងប្រហែលជិត 9:00យប់ជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភតែម្តង តែជនរងគ្រោះបានរត់រួចទៅដល់ផ្ទះ លុះដល់ថ្ងៃទី02,01,2020 ជនរងគ្រោះបានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កែប។ 

ដោយហេតុការណ៍កើតនៅឃុំពងទឹកកំលាំងនគរបាលប៉ុស្តិ៍ទាំង2បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានកោះហៅជនសង្ស័យនិងជនរងគ្រោះមកសាកសួរបំភ្លឺដោយយោងតាមចម្លើយអ្នកទាំងពីរសុីសង្វាក់គ្នានិងហេតុការណ៍ខាងលើដោយជនសង្ស័យសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈពិតប្រាកដមែននគរបាលយើងបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការតាមនីតិវិធីច្បាប់៕