About Me

header ads

មន្ត្រីនគរបាលម្នាក់ត្រូវបានក្រុមហ្វូងអ្នកផឹកស៊ីព្រួតគ្នាវ៉ៃនឹងបំពង់ទីបបណ្ដាលអោយបាក់ជើង

កំពង់ឆ្នាំង:មន្ត្រីនគរបាលម្នាក់ត្រូវបានក្រុមហ៊ុនម្នាក់ផឹកស៊ីព្រួតគ្នាវ៉ៃនិងបំពង់ទីបបណ្ដាលឲ្យបាក់ជើង ។​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11 ថ្ងៃទី 26 មករា ២០២០ម្សិលមិញនៅក្នុងភូមិទី៦សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ថ្ងៃចុងក្រោយនៃសែនចិននិងវៀតណាម ។
សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាមន្ត្រីនគបាលដែលត្រូវបានក្រុមអ្នកផឹកស៊ីស្រវឹងព្រួតគ្នាវ៉ៃបណ្តាលអោយបាក់ជើងខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ សួស សារី ឋាន្តរសក្តិអនុសេនីយ៍ត្រីជាមន្ត្រីនគបាលប៉ុសន៍រដ្ឋបាលសង្កាត់ខ្សាម។អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយ ខែមរត្ន័ បានអោយដឹងតាមរទូរសព្ទ័នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៧ មករា ២០២០នេះថា នៅមុនពេលកើតហេតុក្រុមហ្វូងអ្នកផឹកស៊ីខាងលើបានស្រវឹងស្រានិងមានការទាស់ពាក្យសម្តីគ្នាក្នុងហ្វូងផឹកស៊ីភ្លាមៗនោះមន្ត្រីនគបាលប៉ុសន៍ដែលរងរបួសខាងលើបានចូលទៅឃាត់នៅពេលដែលជនដៃដល់បានយកបំពង់ទិបវ៉ៃទៅលើភាគីម្ខាងទៀតផឹកស៊ីជាមួយគ្នាបណ្តាលអោយត្រូវមន្ត្រីនគបាលដែលចូលទៅឃាត់បណ្តាលអោយបាក់ជើងខាងស្តាំ ។




ជនសង្ស័យក្នុងអំពើហឹង្សាខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខាងលើមាន ១ ឈ្មោះ ពៅ ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ ២ ឈ្មោះ រ៉េត សារ៉ន អាយុ២៩ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភមិទី៦សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង។ ដោយឡែកជនសង្សយ័ក្នុងអំពើហឹង្សាខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការនគបាលក្រុងក៍កំពង់ឆ្នាំងធ្វើការសាកសួនិងក៍សាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តតាមនិតិវិធីទៅសាលាតំបូងខេត្តផងដែរ ។​ ក្រោយពេលកើតហេតុមន្ត្រីនគរបាលដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រប់មកទាន់នៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ផងដែរ ។




សូមបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី 27 មករា 2020 ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសុខទុក្ខនិងនាំយកអំណោយជូនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលខ្សាមដែលរងរបួសដោយសារក្រុមហ្វូងអ្នកផឹកស៊ីឈ្លោះប្រកែកគ្នាហើយបានវ៉ៃបណ្ដាលឲ្យបាក់ជើងខាងស្ដាំហើយកំពុងត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ អំណោយដែលត្រូវបាននាំយកទៅប្រគល់ជូនរួមមានសម្ភារៈប្រើប្រាស់ហូបចុកនិងថវិកាចំនួន 1 លានរៀលនិង 200 ដុល្លារផ្សេងទៀតផងដែរ ។ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី បានធ្វើការផ្តាំផ្ញើដល់លោក សួសសារី ក៏ដូចជាក្រុមគ្រួសារត្រូវយកចិត្តទុកដាក់មើលថែទាំអ្នកជំងឺឲ្យបានឆាប់ជាសះស្បើយនិងមានសុខភាពល្អតាមវិជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនិងឆាប់បានបំពេញការងារបន្តទៀត ៕