About Me

header ads

ណាត់គ្នាចូលហាងផឹកស៊ីសង្ស័យទាស់ពាក្យសំដីគ្នាទាញកាំភ្លើងបាញ់មួយគ្រាប់ចំក្បាលស្លាប់លើតុ

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលបបួលគ្នីគ្នាមកជួបក្នុងហាងផឹកស៊ីមួយកន្លែងដែលមានយីហោ​ (ហេបភី ណេស) ដោយមិនទាន់បានកម្មង់ម្ហូបផងស្រាប់តែខ្មាន់កាំភ្លើងបានបាញ់ចំក្បាលជនរងគ្រោះស្លាប់ផ្កាប់មុខលើតុ រួចនាំគ្នារត់គេចខ្លួនអស់តែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី៩ ខែមករាឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦៣ នៅចំណុចក្នុងហាងផឹកសុីមួយកន្លែងយីហោហេបភីណេសសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីជុំវិញនៅវេលាម៉ោងកើតហេតុខាងលើនេះគឺជនរងគ្រោះម្នាក់ដែលជាជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លី វ័យប្រហែលជា២៧ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌារួចហើយក៏ដើរចូលទៅក្នុងហាងហេបភីណេសបានមួយសន្ទុះក្រោយមកមានមិត្តភ័ក្ររបស់ជនរងគ្រោះមកជាបន្តបន្ទាប់ដោយជិះរថយន្តម៉ាកម៉ូនីង និងម៉ូតូរួចហើយក៏អង្គុយជាមួយជនរងគ្រោះមិនទាន់នឹងបានហៅម្ហូបផងហៅតែស្រាបៀរកន្លះកេះមិនដឹងថាជនរងគ្រោះនឹងជនបង្កដែលជាជនដៃដល់ត្រូវជា
មិត្តភ័ក្រគ្នាទាក់ពាក្យសំដីនឹងខឹងគ្នារឿងអីមកពីណានោះទេបានជាដកកាំភ្លើងខ្លីម៉ាក K54 ពណ៌ខ្មៅបាញ់ជនរងគ្រោះចំសៀតផ្កាបណ្តាលអោយផ្កាប់មុខស្លាប់នៅនឹងតុរួចហើយជនបង្កនឹងបក្សពួកបាននាំគ្នារត់គេចចេញអស់បន្សល់ទុកនៅតែជនរងគ្រោះនិងកាំភ្លើងនៅកន្លែងកើតហេតុ ភ្លាមៗនោះដែរកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីសាកសួរនិងស្រាវជ្រាវផងដែរ។ ក្រោយកើតហេតុសពជនរងគ្រោះសមត្ថកិច្ចកំពុងតែពិនិត្យនឹងកោសល្យវ័ច្ច័យស្រាវជ្រាវជុំវិញកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕