About Me

header ads

ប្រទះឃើញសពបុរសស្លាប់អណ្តែតទឹកស្រះ សង្ស័យស្រវឹងស្រា

(ខេត្តកំពត) សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតក្នុងទឹកស្រះត្រង់ចំណុចក្រោយផ្ទះរបស់ខ្លួន នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សពជនរងគ្រោះ ត្រូវគេស្គាល់ឈ្មោះ ចៀន ណូយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនឯកោ រស់នៅម្នាក់ឯងគ្មានប្រពន្ធកូន ក្នុងភូមិ ឃុំ កើតហេតុខាងលើ។

ទាក់ទិននឹងការប្រទះសពបុរសម្នាក់ខាងលើនេះ សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះជាមនុស្សញៀនស្រា ដោយផឹកស្រវឹងជោកជាំរាល់ថ្ងៃស្ទើតែឡប់សតិ ជួនកាលផឹកមិនហូបអាហារចាប់ពីព្រឹកដល់ល្ងាច និងផឹកបន្តរហូតដល់យប់ ហើយមិនសូវចូលផ្ទះសម្បែងនោះទេ ជួនកាលបាត់ពីរ បីថ្ងៃទើបឃើញមុខ។ ចំពោះការស្លាប់បាត់បង់ជីវិតបែបនេះ មកពីបុរសរងគ្រោះផឹកស្រាច្រើនពេក ហើយវង្វេងស្មារតី ទើបរអិលធ្លាក់ចូលក្នុងស្រះទឹកដោយគ្មានអ្នកណាដឹង។ ក្រោយពីពិនិត្យរួចរាល់ សពបុរសរងគ្រោះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចាត់ចែងជួលមេនបូជាសព ខណៈសពបុរសនេះគ្មានសាច់ញាតិ។