About Me

header ads

ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានបង្ហាញមុខ​ ក្រុមចោរលួច​ ម៉ូតូ​ យ៉ាង សកម្ម​ ក្នុងមូលដ្ឋាខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២០នេះស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបង្ហាញ មុខសញ្ញាក្រុមចោរលួច ម៉ូតូយ៉ាងសកម្ម ។​

ក្រោមការចង្អុលណែរនាំ របស់លោកឧត្ដមសេនីយ៍ទោ សំឃិត វៀន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ព្រមទាំងមានការសំរបសំរួល ពីលោកព្រះរាជអាជ្ញា កំលាំងការិយាល័យព្រហ្មទ័ណ្ឌ ក្រោមការដឹកនាំផ្ទាល់ លោកស្នងការង ឃឹម សាណេ លោកវរៈសេនីយ៍ទោ ជា សុភាព នាយការិយាល័យ ស្តីទី ព្រហ្មទ័ណ្ឌកំរិស្រាល បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមចោរលួច ម៉ូតូយ៉ាងសកម្ម. ក្នុងខេត្តកោះកុង ជាលទ្ធផលឃាត់ចាប់មុខសញ្ញាបានចំនួន៩នាក់ វត្ថុតាង ម៉ូតូ ៥គ្រឿង គ្រឿងញៀន មេតំហ្វេតាមីន (ម៉ាទឹកកក់)  បានចំនួន៧កញ្ចប់ ឧបករណ៍សំរាប់ធ្វើសកម្មភាពផ្សេងៗមួយចំនួន ។

លោក ឃឹម សាណេ ស្នងការរងបានបញ្ជាក់ថា មុខសញ្ញាទាំង៩នាក់ដែលសមត្ថកិច្ចបង្ហាញមុខនាពេលនេះ គឺសុទ្ធតែជាមុខសញ្ញាជួញដូរគ្រឿងញៀន និងលួចយ៉ាងសកម្មនៅក្នុងក្រុងខេមរភូមិន្ទដែលកម្លាំងយើងបានធ្វើការតាមដាននិងឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០២ម្សិលម៉ិញ ហើយក្នុងនោះក៏មានមុខសញ្ញាដែលបានប្រព្រឹត្តបទល្មើសលួចនិងជួញដូរគ្រឿងញៀនចំនួន២នាក់ ដែលទើបតែបានដោះលែងចេញពន្ធនាគារនាពេលថ្មីៗនេះផងដែរ ហើយពួកគេបានធ្វើសកម្មភាពលួចម៉ូតូចំនួន៨លើករួចហើយ ដោយក្នុងនោះមាន៤លើក នៅក្នុងក្រុងខេមរភូមិន្ទ នៅក្នុងស្រុកមណ្ឌលសីមាចំនួន៣លើក និងនៅក្នុងស្រុកបុទុមសាគរចំនួន១លើក  ហើយម៉ូតូដែលពួកគេបានលួចនោះ ភាគច្រើនត្រូវបានប្តូរព័ណ និងកែលម្អតាមបែបផ្សេងៗ ទៅតាមអ្វីដែលពួកគេអាចធ្វើបាន ។

សមត្ថកិច្ច​ បានបន្តថា មុខសញ្ញាដែលសមត្ថកិច្ចយើងបង្ហាញមុខនាពេលនេះ គឺទី១មានឈ្មោះ ហាក់ រ៉ូនី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ជាមេក្លោងក្នុងអំពើលួចម៉ូតូយ៉ាងសកម្ម)

ចំពោះការឃាត់ខ្លួនមុខសញ្ញាចោរលួចដ៏សកម្មខាងលើ កម្លាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូចំនួន៦គ្រឿង ក្នុងនោះមាន HONDA WAVE ចំនួន៣គ្រឿង HONDA ICON ចំនួន១គ្រឿង YAMAHA EXCITER ចំនួន១គ្រឿង និងម៉ាក ឌូក១គ្រឿង រួមទាំងឩបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ គ្រឿញៀនប្រភេទម្សៅពណ៍សចំនួន៧កញ្ចប់ (ធំ១) និងឩបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ដាវសាមម៉ូរៃ១ដើម ថ្នាពណ៍ចំនួន១កំប៉ុង ។

ប្រភពដដែលបានអោយដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលនេះ និងត្រូវបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តកោះកុងចាត់ការបន្ត ចំពោះវត្ថុតាងម៉ូតូត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើរបាយការណ៍រួចហៅម្ចាស់មកយកទៅប្រើប្រាស់វិញ ។

លោកស្នងការរង បានបន្ថែមថា បើទោះបីជាសមត្ថកិច្ចអាចរក្សាការពារនូវសុវត្តិភាពសណ្តាប់ធ្នាប់បានយ៉ាងណាក្តី ក៏លោកនៅតែធ្វើការសំណូមពរដល់ពលរដ្ឋត្រូវចេះថែរក្សាការពារនូវទ្រព្យសម្បត្តិរបស់ខ្លួនដោយកុំមានការធ្វេសប្រហែសពេក ព្រោះវាក៏អាចមានការថ្លោះធ្លោយនូវប្រការណាមួយជាយថាហេតុដែលយើងមិនស្មានទុកជាមុនបាន ៕