About Me

header ads

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តពេញទំហឹងដួលរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ៖​​ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗខណៈដែលកំពុងជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តចំពេញទំហឹងធ្វើឲ្យរងការខូចខាតទាំងសងខាង។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវR6 នៅចំណុចបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Z-4969 បើកបរតាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីជើងទៅត្បូង លក្ខណៈគ្រួសារពេលបើកមកដល់ចំណុចផ្លូវបែកជាបួនក៌ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅសេរី២០១៩ ពាក់ស្លាកលេខ ព្រៃវែង1L-6343 ជិះតាមបណ្តោយផ្លូវបឹងកក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបុកចំទ្វារថយន្តផ្នែកខាងស្តាំបណ្តាលឲ្យកំពិតចំណែកម៉ូតូរួញចូលគ្នារងការខូចខាតរីឯអ្នកបើកដួករងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់មកដឹកយកទៅសង្រ្គោះផងដែរ។ ក្រោយពេលកើតហេតុខាង រថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕