About Me

header ads

កាច់សោករម៉ូតូបានហេីយប្រជាពលរដ្ឋមកទាន់ចាប់ប្រគល់ជូននគរបាល

ភ្នំពេញ​៖​  ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពកាច់សោរ.កម៉ូតូមួយគ្រឿងបានសម្រេចតែត្រូវប្រជាពលរដ្ឋដែលនៅក្បែរមកទាន់ក៏ចាប់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៥ខែមករាឆ្នាំ២០២០​ នៅចំណុចផ្ទះជួលមួយកន្លែងផ្លូវ៤៨៨​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។

ជនរងគ្រោះឈ្មោះស៊ុំ​ សុខវេន​ ភេទស្រីអាយុ២០ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១០​ ផ្លូវលេខ៤៨៨​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។ ចំណែកជនសង្ស័យទី១ឈ្មោះម៉ម​ រស្មី​ ភេទប្រុសអាយុ២០​ ឆ្នាំ​  ស្នាក់នៅភូ​មិវាល​ ស្រុកព្រៃក្បាស់​ ខេត្តតាកែវ។ ទី២ឈ្មោះជៀមវិសាល​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបរនៅសាលាBSE ស្នាក់នៅជិតផ្សារប៉េសេ​ សង្កាត់ទួលទំពូក២​ ខណ្ឌមានជ័យ។ ចំណែកបក្សពួកមួយទៀតឈ្មោះពៅវណ្ណា​ ភេទប្រុសអាយុ១៥ឆ្នាំ​មុខរបរ ជាងឡាន​ ស្នាក់នៅសង្កាត់បឹងទំពុន​ ២​ ខណ្ឌមានជ័យ​។
ម៉ូតូដែលជនសង្ស័យជិះយកមកធ្វេីសកម្មភាពម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៤​ ពណ៍ខ្មៅ​  ពាក់ស្លាកលេខក្រចេះ1A  8815 ។ ចំណែកម៉ូតូរងគ្រោះម៉ាកនិច​ ពណ៍ស​  ពាក់ស្លាកលេខភ្នំពេញ1FH 6459 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុខ្លួនបានខ្ចីម៉ូតូបងជិះម៉ូតូទៅញាំអី​ហេីយរួចបំណងយកម៉ូូតូអោយបងវិញតែ ដោយខលទៅបងមិនលេីកក៏ទុកម៉ូតូខាងក្រោមផ្ទះជួលខ្លួនចាក់សោកត្រឹមត្រូវហេីយឡេីងទៅសម្រាកបាត់លុះមកដល់វេលាកេីតហេតុស្រាប់តែមានគេប្រាប់ថាមានចោរលួចម៉ូតូខ្លួន។

បេីតាមសាក្សីពីបុរសអ្នករត់Passapp បានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់ចាំដឹកម៉ូយនៅមុខខារ៉ាអូខេJ ដោយផ្ទះគាត់ស្នាក់នៅកន្លែងកេីតហេតុ​ ខណះរូបគាត់ជិះកាត់មុខច្រកចូលក៏ឃេីញជនសង្ស័យចំនួន២នាក់ប្លែកមុខទេីបចាំមេីល​ ខណះឃេីញជនសង្ស័យម្នាក់ដេីរចូលទៅខាងក្នុងចំណែកម្នាក់ទៀតអង្គុយចាំខាងក្រៅ​ ពេលនោះគាត់ក៏បានដេីរចូលទៅខាងក្នុងមេីលស្រាប់តែឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពកាច់សោរកម៉ូតូបានសម្រេចកំពុងអូសចេញទេីបគាត់សួរនាំភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយរូបគាត់ទេីបគាត់តដៃនិងហៅបក្សពួកម្នាក់ទៀតមកជួយចាប់បានទាំង២នាក់តែម្តងរួចប្រគល់ជូននគរបាល។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២រួចក៏មានបក្សពួកម្នាក់ទៀតខលមកទេីបនគរបាលបន្តទៅនាំខ្លួនម្នាក់ទៀតយកមកសួរនាំនិងចាក់កាតាមច្បាប់៕