About Me

header ads

ព័ត៏មានបឋម មានអគ្គីភ័យឆេះផ្ទះលក់ទូរស័ព្ទមួយខ្នង រងការខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង

អគ្គីភ័យបានឆាបឆេះផ្ទះលក់ទូរស័ព្ទមួយខ្នង រងការខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង រីឯកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានរួមគ្នាជួយពន្លត់យ៉ាងសស្រាក់សស្រាំ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់បានបញ្ចប់សកម្មភាពជួយសង្គ្រោះនោះឡើយ។​ ហេតុការណ៍នេះ ត្រូវគេអោយដឹងថា បានកើតឡើងនៅម៉ោងប្រមាណជា៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅកណ្តាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។​ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ នៃការឆាបឆេះនោះឡើយ ហើយក៏មិនទាន់ដឹង អំពីការខាតបង់ទ្រព្យសម្បត្តិ ពីហេតការឆេះផ្ទះនោះដែរ។