About Me

header ads

ទាស់សម្ដីគ្នាក្នុងវង់ល្បែងរួចដកកាំភ្លើងបាញ់ប្រហារ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ អ្នកបាញ់រត់បាត់

ភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ មានករណីផ្ទះអាវុធមួយក្នុងវង់ល្បែង ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្ដាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យ ចំណែកជនដៃដល់កំពុងរត់គេចខ្លួន ។

ជនរងគ្រោះមានន​ ឈ្មោះ ឃិន ឆៃយ៉ា  ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រកបមុខរបរ រេីសអេតចាយ ស្នាក់នៅ ដីឡូ ជួលគេ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ  ។ ជន​ដៃដល់​មាន​ឈ្មោះ​ ហ្វ៊ី​ណូ​ អាយុ​៤៥ឆ្នាំ​ជាង​   ។ ចំណែកម្ចាស់​កាំភ្លើង​មាន​ឈ្មោះ​ ជួន​ គឹម​ហៀង​  ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​  មុខ​របរ​ជាមន្ត្រី​នគរបាល​ ស្នាក់នៅ​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងបុកប៉ីយ៉ែដូចរាល់ដង ចំណែកជនដៃដល់ និងម្ចាស់កាំភ្លើងជាមន្ត្រីនគរបាល ព្រមទាំងម្ចាស់តាបប៉ីយ៉ែ បានផឹកសុីជាមួយគ្នានៅក្បែរនោះ ។ បន្ទាប់ក្រោយមក មិនដឹងថា ជនរងគ្រោះនិងជនដៃដល់មានបញ្ហាអ្វីពីមុនមកនោះទេ ស្រាប់តែជនដៃដល់ស្ទុះយកកាំភ្លើងពីបុរសម្នាក់ដែលជាមន្ត្រីនគរបាលអង្គុយផឹកសុីជាមួយគ្នា មកបាញ់ចំជើងជនរងគ្រោះបណ្ដាលឲ្យធ្លុះពីម្ខាងទៅម្ខាងរងរបួសហូរឈាមពេញផ្លូវ ត្រូវបានបងប្អូនដឹកបញ្ចូនមកកាន់មន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះផងដែរ ។ចំណែកជនដៃដល់បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌ ចុះធ្វើការស្រាវជ្រាវនិងតាមចាប់ជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕