About Me

header ads

រយៈពេលពីរថ្ងៃ ចូលឆ្នាំសកល២០២០ ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជិតជាង៧ពាន់នាក់

ខេត្តស្វាយរៀង៖ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ (សម្រាប់រយៈពេល០២ថ្ងៃ) របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀងមាន ចំនួនភ្ញៀវទេសចរមកកំសាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តមានចំនួនសរុប ៦៨៩នាក់ ស្រី ៣១៥ នាក់ ក្នុងនោះភ្ញៀវបរទេសសរុប១០ នាក់ ស្រី  ០៤នាក់ មានការកើនទ្បើងចំនួន ១៩ នាក់ ស្មើនឹង ២.៨៤ % បើធៀបនឹងឆ្នាំ ២០១៩ចំនួន ៦៦៨ នាក់។

ចំនួនភ្ញៀវដែលបានមកចូលរួមព្រឹត្តិការណ៍ឆ្នាំសកលនៅរង្វង់មូលក្រុងស្វាយរៀង និងនៅមាត់ទន្លេវ៉ៃគោមានចំនួនប្រមាណ ៦៥០០នាក់។

បើយោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានប្រាប់ភ្នាក់ព័ត៌មានយើង នៅព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២០នេះ ថាភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តតមាននៅ រមណីយដ្ឋានទេសចរណ៍ ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និងនៅរង្វង់មូលក្រុងស្វាយរៀង។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ ដោយសារមានការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជា ប្រាសាទព្រៃបាសាក់ជាដើម ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋាន ផងដែរ៕