About Me

header ads

សម្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ស្រាវជ្រាវឃាត់ខ្លួន បុរសជនសង្ស័យជាចលួចម៉ូតូបានចំនួន ២នាក់

ភំ្នពេញ ៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ដែលបានបាត់ម៉ូតូកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួល ផ្លូវ លេខ២៧១ ភូមិ ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមរបាយការណ៍បានឲ្យដឹងថា ១-ជនសង្ស័យឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ជាអ្នកលួចម៉ូតូជនរងគ្រោះ ។
២-ជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ជាអ្នកទទួលផលចោរកម្ម ។

ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត។ សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក GPX DEMON150GR ពណ៍ក្រហម សេរី២០១៩ លេខតួ + លេខ ម៉ាស៊ីន 110137 ពាក់ស្លាកលេខ ភ្នំពេញ 1HG 8198 (ជារបស់ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា) ។ វត្ថុតាងចាប់យក ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 9715 (ជារបស់ជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត ) ។

តាមដំណើររឿងហេតុ ៖ កាពីថ្ងៃទី ៤ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា បានជិះម៉ូតូ០១គ្រឿងម៉ាក GPX DEMON150GR ពណ៍ក្រហម សេរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HG 8198 មកចាក់សោរកចតទុកនៅក្នុងផ្ទះជួល ផ្លូវលេខ២៧១ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ រួចចូលទៅសម្រាកក្នុងបន្ទប់ជួល (ដោយពុំបានចាក់សោរទ្វារផ្ទះ) ។ លុះមកដល់វេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា បានភ្ញាក់ពីដំណេកយកម៉ូតូដើម្បីជិះទៅរៀន ស្រាប់តែបាត់ ម៉ូតូមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយស្រាវជ្រាវរក ក្នុងពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ ម៉ាក GPX DEMON150GR ពណ៍ក្រហម របស់ជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ ។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានសហការជាមួយកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវ រក រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ទើបប្រទះឃើញជនសង្ស័យឈ្មោះ ឌឿន បញ្ញា កំពុងដើរនៅផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនយកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ។

បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ ឌឿន បញ្ញា បានឆ្លើយសារភាពថា ចំពោះម៉ូតូម៉ាកGPX DEMON150GR ពណ៍ក្រហម រូបគេបានធ្វើ សកម្មភាពឆ្កឹះ សោរកុងតាក់ បញ្ឆេះជិះយកទៅលក់ឲ្យបក្ខពួកឈ្មោះ ចាន់ណា ស៊ីនិត ភ្លាមនោះកម្លាំង សមត្ថកិច្ចបានបន្តចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត នៅចំណុចផ្លូវលេខ១១២ សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក និងចាប់យកវត្ថុតាង ៖ រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ ស្លាកលេខ ភ្នំពេញ 2AG 9715 យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីតែម្តង ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឌឿន បញ្ញា ,ចាន់ណា ស៊ីនិត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕