About Me

header ads

ស្ត្រីម្នាក់បើកបររថយន្តដោយខ្វះការប្រុងប្រយត្ន័ទៅបុករះរថយន្ត និង ឡាំកង់បីឥណ្ឌានិងបង្ករអោយបុរសម្នាក់រងរបួសយ៉ងធ្ងន់ធ្ងរ

ភ្នំពេញ៖
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើង ដោយសារតែស្រ្តីម្នាក់បានបើកបររថយន្តម៉ាក ហាយឡែន ឌ័រ មួយគ្រឿង ទៅបុករះកង់បីឥណ្ឌាចំនួន ១គ្រឿង និង រថយន្តចំនួន ២គ្រឿងទៀតបណ្តាលអោយរងការខូចខាតយ៉ាង ដំណំ និងបង្ករអោយបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ នៅចំណុចសួនច្បារមុខវត្តបុទុមវតី ផ្លូវ ស៊ូស្រ៊ុន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហាយឡែនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT- 6775  មួយគ្រឿង ដែលបើកបរដោយស្ត្រីជាបុគ្គលិករបស់ធនាគារម្នាក់ ក្នុងទិស ដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកកង់បីឥណ្ឌាមួយគ្រឿង ដែលមាន បុរសម្នាក់កំពុងអង្គុយលេងខាងក្នុងពេញទំហឹង និង អូសទៅបុករថយន្តម៉ាក LEXUS RX300 ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ 2AE-4929 និង រថយន្តម៉ាក ហាយឡែនឌ័រ ព៌ណស ពាក់ស្លាកលេខភ្នំពេញ2Z-8494  ដែលម្ចាស់ចតទុកចោល បណ្តាល អោយរងការខូចខាតយ៉ាងដំណំទាំង ៣គ្រឿង និងបង្ករអោយបុរសជាម្ចាស់កង់បីឥណ្ឌារងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ពេលដែលបុករះរថយន្តចំនួន ២គ្រឿង និង  កង់បីឥណ្ឌា ១គ្រឿង រួចហើយរថយន្តបង្ករម៉ាក ហាយឡែនឌ័រក៏បានបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត ទើបទៅមុខលែងរួចនៅនឹងកន្លែង ដោយបានបងក្រអោយរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯស្ត្រីជាអ្នកបើកបរក៏រងរបួសស្រាលផងដែរ។
 
ក្រោយពេលកើតហេតុ បុរសរងគ្រោះជាអ្នកបើកបរកង់បីឥណ្ឌា និង ស្ត្រីជាអ្នកបើកបររថយន្តបង្ករ ត្រូវបានគេបញ្ជូន យកទោកាន់មន្ទីរពេទ្យ ចំណែកឯរថយន្តម៉ាកហាយឡែនឌ័របង្ករ ព្រមទាំងរថយន្តដែលរងការខូចខាតទាំង ២គ្រឿង និង កង់បីឥណ្ឌាចំនួន ១គ្រឿងទៀត (សរុប ៤គ្រឿង) ត្រូវបានកម្លាំងមានសម្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅកាតរិយា ល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។