About Me

header ads

មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រងនាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

កំពង់ឆ្នាំង:
មនុស្សម្នាក់បានស្លាប់នៅភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រៀងម៉ូតូនិងម៉ូតូ ។

ក្នុងហេតុការណ៍ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១២និង១៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ដែលស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។

ដមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍៍ ដែលកើតឡើងរវាង ម៉ូតូ និងម៉ូតូ ដែលវ៉ាជែងជាមួយនិងរថយន្ត និងបានទៅបុកជាមួយម៉ូតូមួយគ្រឿងផ្សេងទៀតក្នុងដំណើរច្រាស់ទិសគ្នា។

 ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ មានទីលំនៅភូមិ ស្រះកែវ  ឃុំ មេលំ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង និងម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ត  ខូចម៉ូតូ២គ្រឿងធ្ងន់ដោយឡែកអ្នកស្លាប់ត្រូវបានសាចញ្ញាតិបងប្អូនដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ពាក់ពន្ធ័និងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះជនរងគ្រោះមិនត្រូវបានសមត្ថកិច្ចបញ្ជាក់ពីអត្តសញ្ញាណនោះឡើយ៕