About Me

header ads

រថយន្តដឹកដីបុកម៉ូតូអូសជាច្រេីនម៉ែត្រនិងកិនពីលេីស្លាប់ប្ដីប្រពន្ធពីរនាក់យ៉ាងអនោចអធម៍

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាក បេីកបុកម៉ូតូមួយគ្រឿងពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាលផ្ទប់និងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១២ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនិងផ្លូវចូល អេ ប៊ី សុី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជេីកឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរងគ្រោះត្រូវជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅ ភូមិកន្ទ្រាន ឃុំរោងដំរី ស្រុបាភ្នំ ខេត្តព្រៃវែង ។ ចំណែកឯសពរងគ្រោះម្នាក់ទៀតដែលត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេុគេបានឃេីញ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាក ស្មាសរ៊ីវ៉ូ ពណ៍ខ្មៅ ពាក់ស្លាក កំពង់ឆ្នាំង 1B-7326 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុលេី បានបត់ឆ្វេងចូលទៅផ្លូវ អេ ប៊ីសុី ភ្លាមនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងពណ៍ស មិនចាំស្លាកលេខ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនបានបត់ស្ដាំដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាលផ្ទប់និងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអនោចអធម៍ ភ្លាមនោះរថយន្តបង្ករមិនបានឈប់រថយន្តដោះស្រាយទេ បានបន្ថែមល្បឿនព្យាយាមបេីករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅកាន់អធិការដ្ឋាននគបាលខណ្ឌដង្កោរងចាំប្រគល់ឲ្យសាច់ញាតិយកត្រប់ទៅវិញ ។

ដោយឡែករងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់រួចបានដឹកយកតំកល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកធ្វេីបុណ្យតាមប្រពៃណី ៕