About Me

header ads

តារាសម្តែង កញ្ញា ទឹម រដ្ឋា និងតារាប្រុសលោក សូ ខូល គ្រងឈុតសម្លៀកបំពាក់បុរាណក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ដែលច្នៃដោយអ្នកច្នៃម៉ូដល្បី លោក ឯក រៀម

តារាសម្តែងល្បីឈ្មោះ កញ្ញា ទឹម រដ្ឋា បានធ្វើឱ្យប្រិយមិត្តមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងតារាបង្ហាញម៉ូដប្រុស លោក សូ ខូល ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ ដែលមើលសឹងមិនចង់ស្គាល់ ថាជា កញ្ញា ទឹម រដ្ឋា។






ឈុតសម្លៀកបំពាក់នេះ ជាការច្នៃម៉ូដដោយអ្នកច្នៃម៉ូដល្បី លោក ឯក រៀម ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីទម្រង់សិល្បៈខ្មែរ តាមរយៈម៉ូដសម្លៀកបំពាក់បុរាណ ដែលបានដកស្រង់ចេញពីប្រវិត្តសាស្រ្តខ្មែរ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី ២ តាមលំនាំទ្រង់ កំពុងតែត្រួតពិនិត្យនូវគម្រោងសាងសង់ប្រាសាទ។





ជាមួយនឹងការថតម៉ូដសម្លៀកបំពាក់នេះ តារាស្រី កញ្ញា ទឹម រដ្ឋា ហាក់ទទួលបានការសរសើរពីអ្នកគាំទ្រនូវរូបសម្រស់របស់នាង ស្អាតខុសប្លែកពីការតុបតែងខ្លួនធម្មតា ដែលមហាជនពុំសូវបានឃើញរូបនាងគ្រងនូវឈុតបុរាណបែបនេះ។

អត្ថបទដោយៈ សំណាង