About Me

header ads

សិស្ស១០នាក់នៅអនុវិទ្យាល័ខ្ជាយដួលសន្លប់បន្តបន្ទាប់ដោយខ្វះអាហាររូបករណ៍

ខេត្តស្វាយរៀង៖សិស្សានុសិស្សអនុវិទ្យល័យខ្ជាយដួលសន្លប់ជាបន្តបន្ទាប់មូលហេតុខ្វះអាហារូបត្ថម្ភៈនិងបរិស្ថានមិនល្អ មានរថយន្តនិងគោយន្តដឹកដីធ្វើចរាចរណ៍ក្បែសាលាបង្កហុយធូលីដីចូលក្នុងបន្ទប់រៀនមបង្កឲ្យសិស្សថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមវិលមុខដួលសន្លប់តែម្តង។


ករណីសិស្សដួលសន្លប់នេះកើតឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២៣មករា២០២០នៅសាលាអនុវិទ្យាល័យខ្ជាយស្ថិតនៅភូមិខ្ជាយឃុំរមាំងថ្កោលស្រុកស្វាយទាប។បើតាមលោកឡុចខឹក នាយកអនុវិទ្យាល័យខ្ជាយបានឲ្យដឹងថា សិស្សសរុបចំនួន១៨១នាក់ស្រី៩៥នាក់(ស្មើ៦ថ្នាក់)គឺថ្នាក់ទី៧ដល់ថ្នាក់ទី៩ហើយក្នុង១ថ្នាក់សិស្ស២៨នាក់ទៅ៣០នាក់។ហើយសិស្សដួលសន្លប់នេះគឺថ្ងៃទី២០មករាដួលសន្លប់៧នាក់។ហើយនៅថ្ងៃទី២៣នេះដួលសន្លប់១០នាក់ទៀតប្រុស១នាក់សរុបឡើងដល់១៧នាក់ប្រុសម្នាក់។

លោកនាយកបន្តទៀតថា នៅព្រឹកថ្ងៃទី២៣នេះដួលសន្លប់១០នាក់ក្នុងនោះមានអ្នកដួលសន្លប់ចាស់៣នាក់(ថ្ងៃទី២០មករាមាន៧នាក់ថ្ងៃ២៣សន្លប់ម្តងទៀត។លោកនាយកបានបញ្ជាក់ថា បើតាមការស្រាវជ្រាវសិស្សដែលដួលសន្លប់គឺមូលហេតុចំបង ខ្វះអាហារូបត្ថម្ភៈ គាត់មិនបានហូបអាហារពេលព្រឹកភាគច្រើនឳពុកម្តាយធ្វើការរោងចក្រម្យាងឳពុកម្តាយឲ្យប្រាក់មកហូបចំណីអាហារនៅសាលារៀនក្មេងមើលហ្វេសប៊ុកច្រើនអត់សូវបានសម្រាកនិងដេកយប់ជ្រៅ បណ្តាលឲ្យអត់ងងុយខ្សោយគ្មានកម្លាំងនិងខ្វះអាហារូបត្ថម្ភៈនិងមកពីបរិស្ថានអាក្រក់យានយន្តដឹកដីបង្កហុយធូលីចូលបន្ទប់រៀន  គ្មានកង្ហាល់ដាក់ក្នុងបន្ទប់ ហើយមន្រ្តីបរិស្ថានបានប្រកាសថា មានកំហាប់សម្ពៀតខ្យល់៦០ធ្វ់ឲ្យពិបាកដកដង្ហើមទើបដួលសន្លប់។

ករណីសិស្សដួលសន្លប់នេះដែរលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តក៏បានចុះទៅពិនិត្យនិងសួរសុខទុក្ខសិស្សរងគ្រោះទាំងនោះដែរ។លោកតូចប៉ូលីវ៉ា បានមានប្រសាសន៍ថា ទី១សិស្សរងគ្រោះខ្វះអាហារូបត្ថម្ភៈ មូលហេតុសិស្សដេកមិនបានគ្រប់គ្រាន់ខ្លះមានម្តាយឆ្លងទន្លេខ្លះឳពុកម្តាយធ្វើការរោងចក្រគ្មានពេលមើលថែទាំកូនៗ លើការញ៉ាំអាហារគ្រប់គ្រាន់តាមរបរអាហារខ្វះការតាមដាមពេលកូនដេក(មើលទូរសព្ទ័ច្រើនមិនងាយចូលដេក)ពេលមកសាលាមិនញ៉ាំអាហារពេលព្រឹក(អត់អាហារពេលព្រឹក)ញ៉ាំចំណីអាហារលក់ក្នុងសាលាខ្វះអនាម័យ(ដូចជាទឹកផ្លែឈើហួលកាលបរិច្ឆេទ តែជ្រក់ធ្វើខ្លួនឯងគ្មានអនាម័យនិងមាននុំបាញ់ត្រាងដាក់ថង់នាំចូលពីប្រទេសវៀតណាម។ល។

មានយានយន្តដឹកដីធ្វើចរាចរណ៍នៅជាប់របងសាលាធ្វើឲ្យហុយធូលីដីចូលក្នុងបន្ទប់រៀនទាំងនេះដែលនាំឲ្យសិស្សដែលមានកម្លាំងខ្សោយដួលសន្លប់ជាបន្តបន្ទាប់។លោកតូចប៉ូលីវ៉ាក៏បានអំពាវនាវដល់មាតាបីតាអណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមពិនិត្យតាមដានកូនៗបញ្ហា របបអាហារ កូនការរស់នៅដេកពូនឲ្យទៀងពេល កុំបណ្តោយឲ្យមើលទូរសព្ទ័ដល់យប់ជ្រៅ និងបានដាក់បទបញ្ជាដល់លោកគ្រូអ្នកគ្រូ ពិនិត្យនិងសំអាតទីធ្លាសាលាបន្ទប់រៀន អ្នកលក់ដូរក្នុងសាលាត្រូវឲ្យមានអនាម័យ ចំណីអាហារឬភេស្ជៈណាមិនគួរឲ្យលក់ត្រូវហាមនិងកុំឲ្យយកមកលក់ទៀត។

លោកវេជ្ជបណ្ឌិតសរ សុខចំរើនប្រធានមន្ទីរពេទ្យស្រុកស្វាយទាបបានឲ្យដឹងថា មកដល់ថ្ងៃ២៣មករា២០២០នេះសិស្សរងគ្រោះនៅសង្គ្រោះបន្ទាន់១២នាក់ស្រី១១នាក់ប្រុស១នាក់ក្នុងនោះធ្ងន់ធ្ងរ២នាក់ស្រីទាំង២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

សូមបញ្ជាក់នៅចថ្ងៃទី២០មករាសិស្សអនុវិទ្យាល័យខ្ជាយដួលសន្លប៧នាក់សិស្សវិទ្យាលយ័ប្រសូតិដួលសន្លប់៤នាក់សរុប១១នាក់នៅថ្ងៃទី២២សិស្សវិទ្យាលយ័ប្រសូតិដួលសន្លប់៥នាក់ស្រីក្នុងនោះអ្នកដួលសន្លប់ចាស់២នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។នៅថ្ងៃទី២៣មករានេះសិស្សអនុវិទ្យាល័យខ្ជាយដួលសន្លប់១០នាក់ប្រុស១នាក់អ្នកចាស់៣នាក់ធ្ងន់ធ្ងរ១នាក់ស្រី។

ហើយអ្វីដែលគ្រោះលើគ្រោះនោះកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកគ្រូពេទ្យបានដឹកបញ្ជូនសិស្សដួលសន្លប់ធ្ងន់ធ្ងរម្នាក់ទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តសាមុយរបស់ពេទ្យទៅបុកយាយតាជិះម៉ូតូឆ្លងថ្នល់ស្លាប់ទាំងពីនាក់ប្តីប្រពន្ធទៀតនេះគ្រោះលើគ្រោះត្រូវហៅរថយន្តមកផ្ទេជនរងគ្រោះធ្វើឲ្យសិស្សកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត៕