About Me

header ads

រថយន្តនីសាន់បុកម៉ូតូកង់បីឥណ្ឌរបួសធ្ងន់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋជួយយកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងបើកម៉ូតូកង់បីត្រូវរថយន្តបើកបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៦Aនៅចំណុចស្ពានទី១ក្បែរនឹងវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាកនីសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-3961បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណៈបើកមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ 1HR-8111បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ពីមុខពេញទំហឹងបណ្តាលឲ្យកំពិតរងការខូចខាតផ្នែកខាងមុខបែកកញ្ចក់រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានរ៉េចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ចំនួនមួយផើងថែមទៀត ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយនាំយកទៅលាងរបួសនៅក្បែរកន្លែងកើតហេតុផងដែរ។ បើយោងតាមសមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ថាជនរងគ្រោះខាងលើនេះគឺជាកូនប្រុសបង្កើតតារាសំដែងនាយក្តិប។ ក្រោយពេលកើតហេតុម៉ូតូនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕