About Me

header ads

ទុស្សេខ្សែភ្លើងឆេះផ្ទះឈើ១ខ្នងម៉ដ្ឋ

ខេត្តកណ្ដាល៖អគ្គីភ័យមួយបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។បណ្ដាលឲ្យឆាបឆេះផ្ទះឈើលើថ្មក្រោម១ខ្នងទាំងស្រុង ហើយសមត្ថកិច្ចបានដាក់ការសង្ស័យថា បណ្ដាលមកពីទុស្សេខ្សែភ្លើង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះខាងលើនោះមានទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ សង់ពីឈើខាងលើដំបូលប្រក់ស័ង្កសីនិងនិងរៀបបន្ទប់ថ្មក្រោម ចំណែកម្ចាស់ផ្ទះនេះត្រូវបានគេស្គាល់ប្ដីឈ្មោះ​ ព្រុំ​ វាសនា​ ភេទប្រុសអាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ មាស​ សាន​ អាយុ៥៩​ឆ្នាំ ។ក្រៅពីផ្ទះដែលត្រូវភ្លើងឆាបឆេះនោះក៏នៅមាន ទូដាក់ខោអាវ១ លុយចំនួន២០០ដុល្លារ កង្ហារ ១​ និងពូកពូកចំនួន២ ព្រមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀតក៏ត្រូវភ្លើងឆេះអស់ផងដែរ។

ប្រភពដដែលបានបន្តថា ការឆាបឆេះផ្ទះខាងលើនេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយភ្លាមៗនោះលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានដឹកនាំកកម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ ចេញទៅអន្តរាគមន៍និង។ដោយនាំយករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងដែលប្រចាំការនៅសាលាស្រុកទៅបាញ់ពន្លត់រហូតរលត់ទៅវិញ ប៉ុន្តែផ្ទះខាងលើត្រូវភ្លើងឆេះអស់ទៅហើយព្រោះជាផ្ទះឈើដែលមានការឆាបឆេះលឿនខ្លាំងណាស់តែមួយប៉ព្រិចភ្នែកឆេះអស់គ្មានសល់ឡើយ៕