About Me

header ads

យុវជនម្នាក់ស្រវឹងង៉ោងបើកបរម៉ូតូលឿនដូចហោះដល់មុខរោងការមានអីបុកកូនម្ចាស់ដើមការបាក់ជើងស្ដាំនិងប្រេះឆ្អឹងជំនីខាងឆ្វេងរងរបួសធ្ងន់នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖បុរសម្នាក់បានរងរបួសបាក់ជើងខាងស្តាំនិងប្រេះឆ្អឹងជំនីខណះដែលឈរនិយាយលេងជាមួយមិត្តភ័ក្តមុខរោងការជាប់ថ្នល់ត្រូវយុវជនម្នាក់ស្រវឺងស្រាជោគជាំបើកបរម៉ូតូល្បឿនផ្តាច់ព្រលឹងបុកពេញទំហឹងបណ្តាលអោយខ្ទៀតជា៤០ម៉ែត្រផ្អើលអស់ភ្ញៀវមកហូបការចេញមកមើលនិងជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០នៅលើផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា៖នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក suzuki let's ដែលបើកបរដោយយុវជនម្នាក់មានឈ្មោះ ស៊ាន ណារិន ភេទប្រុស អាយុ ១៩ ឆ្នាំរស់នៅភូមិ ព្រៃភ្នៀត ឃុំ សំឡី ស្រុក កំពង់រោទិ៍ខេត្តស្វាយរៀងបើកបរក្នុងល្បឿនលឿនក្នុងសភាពស្រវឹងជោគពីទិសដៅពីរជើងទៅត្បូង។

ប្រភពបានបន្តអោយដឹងទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើមានរោងការមួយកំពុងតែទទួលភ្ញៀវនឹងមានភ្ញៀវចេញចូលហូរហែហើយនឹងមានប្រជាការពារបានឈរធ្វើចរាចរណ៍នៅលើថ្នល់ហើយតែម៉ូតូមួយគ្រឿងម៉ាក suzuki let'sនេះមិនបានបង្អង់ល្បឿនឡើយគឺកាន់តែបន្ថែមល្បឿនទើបបណ្ដាលឲ្យបុកបុរសម្នាក់ឈ្មោះ ថៃ វចនា អាយុ ២៤ឆ្នាំនៅភូមិ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងបានរងរបួសបាក់ជើងខាងស្តាំនិងប្រេះឆ្អឹងជំនីចំណែកអ្នកបើកបរម៉ូតូរងរបួសបែកមុខបែកមាត់រងរបួសធ្ងន់ផងដែរ។

ហើយបច្ចុប្បន្នម៉ូតូបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានស្រុកកំពង់រោទិ៍បានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរង់ចាំដោះស្រាយពេលក្រោយ។មូលហេតុអ្នកបើកបរម៉ូតូម៉ាក let'sបើកបរក្នុងល្បឿនលឿនហើយមានជាតិស្រវឹងក្នុងខ្លួនផងដែរ។