About Me

header ads

ចាស់ៗអស់ហើយនៅមិនសុខ នាំគ្នាលេងល្បែង

ខេត្តប៉ៃលិន ៖ កំលាំងជំនាញផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍នគរបាលប៉ៃលិននិងប៉ុស្តិ៍ទួលល្វាចុះបង្រាបល្បែងសុីសង(បៀរ) ចំនួន0ករណី ខណៈបុរសស្ត្រីរស់នៅក្រុងប៉ៃលិន ប្រព្រឹត្តល្បែងស៑ីសង ពពាក់ពពូន ដើម្បីយកទៅដុសក្អែល រួចធ្វើកិច្ចសន្យារាងចាល និងផាកពន័យ បញ្ជូនត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី30 ខែមករា ឆ្នាំ2020 នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដោយចាប់បានជនសង្ស័យចំនួន06នាក់  និងវត្ថុតាងបៀរ01ហ៑ូ កំរាល01។

ប្រភពព័ត៍មានបានឱ្យដឹងថា ជនសង្ស័យទី: 1. ឈ្មោះ សំ ច្រុង ភេទប្រុសអាយុ63ឆ្នាំមុខរបរកសិករនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។
2. ឈ្មោះផូ ភាព ភេទស្រីអាយុ41ឆ្នាំមុខរបរមេផ្ទះនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។
3. ឈ្មោះក្រូច ហ៊ុល ភេទប្រុសអាយុ56ឆ្នាំមុខរបរកសិកររស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។
4. ឈ្មោះសំរឹត អូន ភេទស្រី អាយុ46ឆ្នាំមុខរបរកសិកររស់នៅ ភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។
5. ឈ្មោះភោគ ណែម ភេទស្រី អាយុ55ឆ្នាំមុខរបរកសិកររស់ នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។
6. ឈ្មោះសំរឹត រឿន ភេទប្រុសអាយុ64ឆ្នាំមុខរបរកសិករ នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។ករណីនេះកំលាំងយើងបានធ្វើកិច្ចសន្យាអប់រំនិងអោយបងប្អូនអាណាព្យាបាលធានាយកទៅផ្ទះវិញ ៕