About Me

header ads

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេចហើយត្រូវអាវុធហត្ថឃាត់ខ្លួន


ភ្នំពេញ៖ ស្ត្រីម្នាក់រួមជាមួយម្តាយនឹងប្អូនម្នាក់ទៀតជិះម៉ូកង់បីឥណ្ឌាជិះពីក្រោយវាំងៅម្តុំផ្សារកណ្តាលត្រូវបានជនសង្ស័យចំនួន២នាក់ជិះម៉ូតូតាមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានទាំង២នាក់យកទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣៥នាទីយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២១៤នៅចំណុចក្បែរនឹងរបងសាលាចតុមុខស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះលី លី  ភេទស្រី អាយុ២៨ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅម្តុំផ្សារកណ្តាលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌាជាមួយនឹងម្តាយនឹងកូនតូចម្នាក់ពីម្តុំក្រោយវាំងទៅផ្សារកណ្តាលខណពេលមកដល់ចំណុចផ្លូវលេខ១៩សង្កាត់ជ័យជំនះក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ម្នាក់ឈ្មោះសុខច័ន្ធធា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរជាសិស្សនៅវិទ្យល័យឬស្សីកែវស្នាក់នៅសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវនឹងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបើកម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1IA-5901បើកបរតាមបណ្តោយផ្លូវលេខ១៩ស្របទិសដៅគ្នាជាមួយជនរងគ្រោះខណពេលដែលជនរងគ្រោះកំពុងតែលេងទូរស័ព្ទដៃម៉ាកhuaweiលើម៉ូតូកង់បីក៏ស្រាប់តែមានជនសង្ស័យឆ្លៀតឱកាសធ្វើសកម្មភាពឆក់បានសម្រេចហើយបើករត់គេចខ្លួនបាត់ស្រមោលទៅផ្លូវ២១៤កែងផ្លូវព្រះនរោត្តមក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋរួមនឹងជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធ្វើការក្របួចបានភ្លាមៗទាំង២នាក់យកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញសំណាងល្អហើយដែលសមត្ថកិច្ចទៅទាន់ត្រូវបងប្អូនប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕