About Me

header ads

ជនសង្សយ័មនុស្សឃាតនៅមាត់ទឹកចំណុចយុគន្ធនោះត្រូវបានសមត្ថកិច្ចធើការឃាត់ហើយ

កំពង់ឆ្នាំង៖ ជនសង្សយ័មនុស្សឃាត់នៅមាត់ទឹកចំណុចយុគន្ធត្រូវបានសមត្ថកិច្ចនគបាលស្រុកបរិបូណ៍សហការជាមួយកំលាំងនគបាលព្រហ្មទន្តកំរិតធ្ងន់ធ្វើការឃាត់ខ្លួនបានហើយ។​អធិការនគបាលស្រុកបរិបូរណ៍បានប្រាប់អោយអ្នកសារព័ត៌មានដឹងថា ករណីមនុស្សឃាតនេះបានកើតឡើងនៅថ្ងៃទី 15 កន្លងទៅ ត្រូវបានកម្លាំងនគបាលជំនាញធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យខាងលើនេះបានភ្លាមៗទើបបញ្ជូនមកអធិការដ្ឋានស្រុកបរិបូណ៌និងបញ្ជូនបន្តទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនិតិវិធីសាកសួ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមកដល់ព្រឹកថ្ងៃទី 17 នេះទើបជនសង្ស័យឆ្លើយសារភាពថា រូបខ្លួនបានលបលួចធ្វើអត្តឃាតទៅលើអតីតប្រពន្ធរបស់ខ្លួនពិតប្រាកដមែន។ សមត្ថកិច្ចបានអោយដឹងទៀតថាជនសង្សយ័ក្នុងអំពើឃាត់កម្មខាងលើនេះមានឈ្មោះ ភួង គឹមហាក់ អាយុ 40 ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អតីតភរិយារបស់ខ្លួន ឈ្មោះ ផែង សុខហេង អាយុ 37ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។ ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា មូលហេតុមកពីស្ត្រីរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួនដែលបានលះលែងគ្នាអស់រយៈពេល 4 ឆ្នាំមកហើយនោះ បានមកតាមរករឿងរូបខ្លួនមិនស្រាកស្រានឡើយ  មានពេលខ្លះនិយាយឌឺដងជេរដៀលប្រមាទដល់ពូជអំបូររបស់ខ្លួន ជួនពេលខ្លះមានទាំងពូថៅកាំបិតដាក់តាមខ្លួនប៉ុនប៉ងសម្លាប់លើខ្លួនទៀតផង។ ដោយឡែកស្ត្រីដែលជាអតីតប្រពន្ធមកដល់ថ្ងៃទី១៧នេះត្រូវបានគេមើលឃើញថាកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្តនៅឡើយទេដោយសារមានរបួសជាច្រើនកន្លែងផងដែរ ។ នៅថ្ងៃទី 17 ខែ មករា ឆ្នាំ 2020 ដដែលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកបរិបូណ៌បញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕