About Me

header ads

អនុសាខាកាកបាទក្រហមក្រុង ចុះសួរសុខទុក្ខ និងផ្តល់ជូនស្រ្តីសម្រាលកូន

ខេត្តស្វាយរៀង៖ក្រោយទទួលបានព័ត៌មានថាស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ហ៊ាន សារ៉ាន អាយុ២៩ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត មានផ្ទៃពោះគ្រប់ខែឈឺពោះឆ្លងទន្លេ ក៏បានដើរម្នាក់ឯងទៅកាន់មណ្ឌលសុខភាព ដើម្បីឆ្លងទន្លេ ប៉ុន្តែខណៈកំពុងដើរតាមដងផ្លូវស្រាប់តែឈឺពោះឆ្លងទន្លេនៅតាមដងផ្លូវម្នាក់ឯងធ្វើឲ្យអ្នកធ្វើដំណើរបានឃើញក៏នាំទៅសំរាកនៅសំយ៉ាបផ្ទះអ្នកស្រុកកាលពីវេលាម៉ោង៦ៈ៣០នាទីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះភ្លាមនោះនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២០ លោក លឹម សៀងហេង​ អភិបាលក្រុងបាវិត បានចាត់តាំងក្រុមការងារគណ:កម្មាធិការអនុសាខាកាកបាទក្រហមក្រុង បាននាំយកថវិកា លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាក្រុង និងស្បៀង សម្ភារ: ថវិកា អនុសាខាកាកបាទ ក្រហមក្រុង ចុះសួរសុខទុក្ខ និងផ្តល់ជូនស្រ្តីសម្រាលកូន ១គ្រួសារ ឈ្មោះ ហ៊ាន សាវឿន អាយុ២៩ មានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ ដែលមានកូនចំនួន៤នាក់ ស្រី១នាក់ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។ សម្ភារ:ផ្តល់ជូនរួមមាន៖

   -លោក លឹម សៀងហេង ២០០.០០០រៀល

  -លោក ឯក រិទ្ធី ៥០.០០០រៀល

  -លោកស្រី ជួន សុវណ្ណារី ៥០.០០០រៀល

អនុសាខាកាកបាទក្រហមក្រុង ថវិកា៥០.០០០រៀល អង្ករ៥០kg មី១កេស ទឹកត្រី១យូរ ទឹកស៊ីអ៉ីវ១យូរ មុង១ ភួយ១ កន្លេលជ័រ១ ខ្នើយ១ កំសៀវទឹក១ បំពង់ទឹកក្តៅ១ ចង្កានហ្គាស១ ចាន ឆ្នាំងបាយ សម្ល កាធុនញ៉ូម១ ជ័រ១ និងសម្ភារ:មួយចំនួនទៀត ។

សូមរំលឹកផងដែរថា៖កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះហ៊ានសារ៉ានអាយុ២៩ឆ្នាំមុខរបរកសិកររស់នៅក្នុងភូមិកណ្ដាលសង្កាត់ប្រាសាទក្រុងបាវិតមានផ្ទៃពោះគ្រប់ខែឈឺពោះឆ្លងទន្លេក៏បានដើរម្នាក់ឯងទៅកាន់មណ្ឌលសុខភាពដើម្បីឆ្លងទន្លេក៏ប៉ុន្តែខណៈកំពុងដើរតាមដងផ្លូវស្រាប់តែឈឺពោះឆ្លងទន្លេនៅតាមដងផ្លូវម្នាក់ឯងធ្វើឲ្យអ្នកធ្វើដំណើរបានឃើញក៏នាំទៅសំរាកនៅសំយ៉ាបផ្ទះអ្នកស្រុកហើយទូរសព្ទ័ទៅហៅពេទ្យឆ្មបមណ្ឌលសុខភាពមេសរថ្ងកឲ្យមកជួយសង្គ្រោះនិងបង្កើតកូនឲ្យក៏ប៉ុន្តែក្រុមគ្រូពេទ្យមកមិនទាន់ទេស្រ្តីរងគ្រោះបានកើតកូនម្នាក់ឯង។ហើយអ្នកភូមិបានរត់ទៅរាយការជូនលោកស្រីចិនមុំ សមាជិកក្រុមប្រឹក្សាសង្កាត់ប្រាសាទឲ្យមកជួយ លោកស្រីក៏បានរត់ទៅទិញស្រោមដៃនិងសម្ភារៈពេទ្យមកជួយសំអាតទារកបានជោគជ័យដោយសុវត្ថិភាពក្រោយមកទើបពេទ្យឆ្មបមកដល់ជួយចងទងផ្ចិតឲ្យ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤មករា២០២នៅភូមិកណ្តាលសង្កាត់ប្រាសាទក្រុងបាវិត។បើតាមលោកស្រីចិនមុំសមាជិកក្រុមប្រឹក្សាសង្កាត់ប្រាសាទបានឲ្យដឹងថា ស្រ្តីរងគ្រោះមានប្តីឈ្មោះអ៊ុយសៅ អាយុ៣៤ឆ្នាំ បានបោះបង់ប្រពន្ធនិងកូន០៤នាក់ស្រី១នាក់ទុកចោលឲ្យរស់នៅយ៉ាងលំបាកវេទនា ក្រោយមកដោយជីវភាពលំបាកក៏បានឲ្យកូនប្រុសម្នាក់ទៅគេចិញ្ចឹមជាកូនស្មុំ ដោយគ្មានលទ្ធភាពចិញ្ចឹមកូន។ដូច្នេះគឺនៅកូន០៣នាក់ក្នុងបន្ទុកស្រីម្នាក់ ហើយក្រោយមកទៀតប្តីក៏មកសុំជានិងប្រពន្ធវិញ ពេលប្រពន្ធមានផ្ទៃពោះក៏បានចុះចោលផ្ទះម្តងទៀតទុកឲ្យប្រពន្ធនិងកូនរស់នៅក្នុងខ្ទមយ៉ាងវេទនារកព្រឹកខ្វះល្ងាច។ហើយពេលឆ្លងទន្លេលើកនេះបានកូនស្រីម្នាក់ទៀតគឺមានសុខភាពល្អធម្មតា ចំណែកប្តីគឺមិនដឹងចុះចោលផ្ទះទៅរស់នៅឯណាទេ។ដូច្នេះកូនក្នុងបន្ទុក០៤នាក់ស្រី២នាក់រាប់ទាំងទារិកាទើបតែកើតនេះកូន៣នាក់ទៀតនៅតូចៗនៅឡើយ។